អេស្ប៉ាញឡើងគម្រោងបើកទ្វារដំណើរការវិស័យទេសចរណ៍អន្តរជាតិឡើងវិញ

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ប្រទេសអេស្ប៉ាញ លោកស្រី Reyes Moroto នៅថ្ងៃទី ៩ ខែមីនា(ពេលវេលាក្នុងតំបន់) បានប្រកាសថា ប្រទេសអេស្ប៉ាញអាចនឹងបើកទ្វារដំណើរការសេដ្ឋកិច្ច និងវិស័យទេសចរណ៍អន្តរជាតិឡើងវិញ នៅពេលដ៏ខ្លីខាងមុប ក្រោយពេលរដ្ឋអេស្ប៉ាញចាក់វ៉ាក់សាំងបានពី៣០ទៅ៤០ភាគរយ។
ឆ្លើយតបទៅនឹងបទសម្ភាសន៍របស់បណ្តាញព័ត៌មាន Canal Sur រដ្ឋមន្ត្រី Maroto បានបញ្ជាក់ថា ក្រោយសម្រេចបានគោលដៅនៃការចាក់វ៉ាក់សាំងពី៣០ទៅ ៤០ភាគរយ នឹងចាប់ផ្តើមបើកទ្វារស្វាគមន៍វិស័យទេសចរណ៍បរទេសឡើងវិញ សមស្របទៅនឹងស្ថានភាពប្រែប្រួលក្នុងប្រទេសតំបន់អឺរ៉ុប ។
លោកស្រីបន្តទៀតថា អេស្ប៉ាញនឹងសហការជាមួយគណៈកម្មការអឺរ៉ុប ដើម្បីធានាដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព ក្នុងនោះមានទាំងលិខិតឆ្លងដែនវ៉ាក់សាំង សម្រាប់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់។
បើទោះបីមានការផ្គត់ផ្គង់វ៉ាក់សាំងយឺតយ៉ាវ ប៉ុន្តែអេស្ប៉ាញកំពុងតែដើរចំគោលដៅការចាក់វ៉ាក់សាំងជូនពលរដ្ឋបាន៧០ភាគរយនៅរដូវក្តៅខាងមុខ។ អេស្ប៉ាញបានពន្លឿនការចាក់វ៉ាក់សាំង ខណៈសហគមន៍អឺរ៉ុប នឹងអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបន្ថែមទៀតរបស់ក្រុមហ៊ុន Johnson&Johnson ជាប្រភេទវ៉ាកសាំង ដែលចាក់តែមួយម្ជុលប៉ុណ្ណោះ គឺគ្រប់គ្រាន់ហើយ។ ចំណែកវ៉ាក់សាំងផ្សេងទៀតគឺត្រូវចាក់ពីរម្ជុល ដូច Pfizer ឬ AstraZeneca ជាដើម។
ពាក់ព័ន្ធការបើកវិស័យទេសចរណ៍ ឡើងវិញ រដ្ឋមន្ត្រី Maroto បញ្ជាក់ថា ពលរដ្ឋមកពីប្រទេស អង់គ្លេស ប្រេស៊ីល ឬ អាហ្វ្រិកខាងត្បូង មិនទាន់អនុញ្ញាតឲ្យចូលអេស្ប៉ាញនៅឡើយរហូតដល់ដំណាច់ខែមីនា ៕ ដោយ សាធី

...

រូបភាព៖ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print