ភ្នំពេញ៖ យ៉ាងតិចមានប្រជាពលរដ្ឋនិងព្រសង្ឃផងដែរប្រមាណជាង៣០នាក់បាននាំគ្នាមកប្រមូលផ្តុំមុខតុលាការកំពូល នៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវ២៤០កែង ផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រងចាំតុលាការបើកសវនាការជំនុំជំរះករណីប្តឹងជំទាស់របស់ស្ត្រីបឹងកក់ចំនួន១៣នាក់ទៅនិងសាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលបានចោទប្រកាន់និងផ្តន្ទាទោសម្នាក់ៗ ចំនួន២ឆ្នាំកន្លះ ពីបទចូលកាន់កាប់ដោយខុសច្បាប់អចលនវត្ថុរបស់និតិបុគ្គលសាធារណៈ និងប្រឆាំងមន្ត្រីសាធារណៈកាលពីឆ្នាំ២០១២។
នៅវេលាម៉ោង៨ និង៣៥ត្រូវបានតុលាការអនុញ្ញាតិឲ្យចូលក្នុង១០នាក់ដឹកនាំដោយ ទេព វន្នី បូវ សោភាសុង ស្រីលាភ គង់ ចន្ថា ង៉ែត ឃុន អ្នកចូលរួមគ្រាំទ្រនៅខាងក្រៅមានជាង២០នាក់៕
...
ដោយ៖ ស សម