លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ចុះសួរសុខ​ទុក្ខ សំណេះសំណាល និងត្រួតពិនិត្យកងកម្លាំងនគរបាលដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំប្រតិភូចុះសួរសុខទុក្ខ សំណេះសំណាល និងត្រួតពិនិត្យកម្លាំងនគរបាលដែលកំពុងឈរជើងការពារការ​លួចឆ្លងដែនខុសច្បាប់ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅតាមបណ្តាប៉ុស្តិ៍នគរបាលការពារព្រំដែនគោក​ចំណុះវរសេនា​តូចនគរបាលការពារព្រំដែនគោក​លេខ៦១៧ ។

ការចុះពិនិត្យនិងសំណេះសំណាលសួរសុខ​ទុក្ខកម្លាំងសមត្ថកិច្ចនៅ​រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ម្សិលមិញ​នេះ​ ​រួមមាន៖ ១.ប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកស្ពានជ្រាវ, ២.ប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកកោះថ្ម​, ៣.ប៉ុស្ដិ៍នគរបាលការពារព្រំដែនថ្មតាដោក​, ៤.ប៉ុស្ដិ៍ច្រកទ្វារទ្វេភាគីទន្លេចាម​និង៥.ប៉ុស្ដិ៍នគរបាលការពារព្រំដែនជាំក្រវៀន​ ។

ក្នុងឱកាសនោះលោកឧត្ដមសេនីយ៍ស្នងការ បានមានប្រសាសន៍ផ្ដាំផ្ញើឱ្យកងកម្លាំងដែលកំពុងឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការងារ និងភារកិច្ចរបស់ខ្លួន ជាពិសេសកងកម្លាំងដែលដើរល្បាតត្រូវផ្លាស់ប្តូរវេនគ្នាជាប្រចាំតាមសភាពការណ៍ជាក់ស្តែង និងត្រូវការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ស្របតាមវិធានការរបស់ក្រសួងសុខាភិបាល​ ៕

...

ដោយ, វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print