ភ្នំពេញ៖ រថយន្តតាក់ស៊ីដឹកជនជាតិចិនមួយគ្រឿង ត្រូវសមត្ថកិច្ចចុះទៅឃាត់ភ្លាមៗក្រោយទទួលបានដំណឹង សង្ស័យពាក់ព័ន្ធនឹងជម្ងឺកូវីដ១៩ នៅវេលាម៉ោង៧យប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX350 ដែលមានស្លាកលេខ ភ្នំពេញ2AX .8066 ដោយមានជនជាតិចិនចំនួន៣ នាក់និងខ្មែរម្នាក់ជាអ្នកបើកបរ ហើយរថយន្តខាងលើជារថយន្តតាក់ស៊ី ។សរុបមានមនុស្ស៤នាក់ រថយន្តខាងលើនេះ បើកចេញពីខេត្តព្រះ សីហនុ ចូលមករាជធានីភ្នំពេញ ដោយមានការសង្ស័យថាផ្ទុកអ្នកជម្ងឺកូវីត១៩ ។
ស្នងការនគរបាលរាជធានីភ្នំពេញប្រកាសតាមវិទ្យុទាក់ទង មួយសន្ទុះក្រោយមក នគរបាលខណ្ឌទួលគោកបានឃាត់រថយន្តនេះភ្លាម ដែលកំពុងបើកបរ នៅតាមផ្លូវសហព័ន្ធរុស្ស៊ី សំដៅឆ្ពោះមកក្រោមស្ពានអាកាស៧មករា ទើបកម្លាំងសមត្ថកិច្ចឃាត់រថយន្តនោះតែម្តង ។
ក្រោយពីការឃាត់រថយន្តខាងលើបានហើយ សមត្ថកិច្ច បានទាក់ទងទៅកាន់ក្រសួងសុខាភិបាល រង់ចាំរថយន្តសាមុយរបស់មន្ទីរពេទ្យដោយមានការពាក់ឯកសណ្ឋានត្រឹមត្រូវមកចាំយកជនទាំងបួននាក់នេះ ៕
ដោយ៖ សូរិយា