បុរសជនជាតិចិនម្នាក់បានស្លាប់ដោយជំងឺដាច់សរសៃឈាមខួរក្បាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ទណ្ឌិតដែលជាជនជាតិចិនម្នាក់បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយជំងឺដាច់សរសៃឈាមខួរក្បាល បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យ ។

តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២១បានឲ្យដឹងថា នៅមន្ទីរពេទ្យបង្អែកខេត្ត មានជនបរទេស(ជនជាតិចិន)ស្លាប់ ដោយជំងឺដាច់សរសៃឈាមខួរក្បាល ទោះបីក្រុមគ្រូពេទ្យជំនាញព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាពនៅតែសង្គ្រោះមិនបាន។

លោក វេជ្ជបណ្ឌិត សេង ណុង បន្តថា ជនរងគ្រោះ ឈ្មោះ XU JILIN ភេទ ប្រុស កើតឆ្នាំ ១៩៩៦ ជនជាតិចិន មុខរបរ( ទណ្ឌិត )។

សមត្ថកិច្ចពន្ធនាគារខេត្តព្រះសីហនុ បានប្រាប់ថា ជនរងគ្រោះត្រូវបានឃុំខ្លួនថ្ងៃទី ០៩ខែតុលាឆ្នាំ ២០១៩ ពីបទចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ហើយត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ ទើបអនុវត្តន៍ច្បាប់បានតែ២ឆ្នាំនៅឡើយក៏កើតជំងឺស្លាប់តែម្តង។

លោកបានបន្តថា ជនរងគ្រោះបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកាលពីម៉ោង១៣៖០០នាទីថ្ងៃទី១០ខែមីនាឆ្នាំ២០២១ លុះដល់វេលាម៉ោង ១៧៖១០ នាទីនាថ្ងៃដដែលក៏បានស្លាប់ដោយសារជំងឺ(ដាច់សរសៃឈាមខួរក្បាល) ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំការចាត់ចែងពីក្រុមគ្រួសារនិងស្ថានទូតសាមី៕

  

...

ដោយ៖ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print