អង្គការសហប្រជាជាតិអំពាវនាវផ្តល់ប្រាក់ជំនួយ៥,៥ ពាន់លានដុល្លារ ជូនពលរដ្ឋ៣៤លាននក់ រួចផុតពីការអត់ឃ្លាន

ចែករំលែក៖

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាសនៅថ្ងៃទី ១១ខែមីនា ដោយអំពាវនាវដល់បណ្តាប្រទេសបរិចាកទឹកប្រាក់៥,៥ ពាន់លានដុល្លារជួយដល់ពលរដ្ឋរួចផុតពិគ្រោះអត់ឃ្លាន ដោយសារអំពើហិង្សានៅក្នុងប្រទេសចំនួន៣០ ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី១១ខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានបញ្ជាក់ថា មានមនុស្ស ៨៨ លាននាក់ ត្រូវទទួលរងនៅគ្រោះអត់ឃ្លាននៅឆ្នាំ២០២០ ដោយសារតែ អំពើហិង្សាកើតឡើង ដល់ទៅ២០ ភាគរយ។ នៅក្នុងឆ្នាំ២០២១ នេះចំនួនពលរដ្ឋប្រឈមនិងការអត់ឃ្លាននៅតែបន្ត ដដែល។
លោក Antonio Guterresបានអំពាវនាវដល់បណ្តាប្រទេស បរិចាកប្រាក់៥,៥ពាន់លានដុល្លារ ដើម្បីជួយដល់ពលរដ្ឋ ៣៤លាននាក់ ដែលប្រឈមគ្រោះអត់ឃ្លានខ្លាំងបំផុត។ អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានស្នើដល់ប្រទេសជាសមាជិក មានវិធានការទប់ស្កាត់អំពើហិង្សាកើតឡើង ដែលបង្កឲ្យមានវិបត្តិផ្សេងៗជាច្រើន ក្នុងនោះមានគ្រោះអត់ឃ្លាន និងជនភឿសខ្លួនកើនឡើង ។
តាមអគ្គនាយក កម្មវិធិស្បៀងអាហាពិភពលោក លោក David Beasleyបានព្រមានថា នឹងមានពលរដ្ឋដល់ទៅ ២៧០ លាននាក់ ស្ថិតនៅក្នុង៣០ប្រទតេស ត្រូវប្រឈមនិងគ្រោះអត់ឃ្លាននៅឆ្នាំ២០២១នេះ។ លោកបន្តទៀតថា ប្រសិនើបមិនមានសកម្មភាពទាន់ពេលវេលានោះ ពិភពលោកនឹងប្រឈមគ្រោះអត់ឃ្លានកាន់តែខ្លាំង ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print