ក្រុមចោរសមុទ្របានវាយប្រហារប្លន់នាវាដឹកទំនិញរបស់ប្រទេសហុល្លង់ ដោយចាប់នាវឹក១៥នាក់ធ្វើជាចំណាប់ខ្មាំង។ ក្រុមចោរសមុទ្របានចាកចេញពីនាវា ដោយយកនាវឹក១៥នាក់ទៅជាមួយ ចំណែកនាវិកផ្សេងទៀតនៅលើនាវាដោយមានសុវត្តិភាពធម្មតា។
នៅថ្ងៃទី១២ខែមីនា ក្រុមហ៊ុនដឹកជញ្ជូនតាមដែនសមុទ្រ De Poli របស់ហុល្លង់ បានប្រកាសថា ក្រុមចោរសមុទ្របានវាយប្រហារប្លន់នាវា Davide B របស់ក្រុមហ៊ុន De Poli នៅតំបន់សមុទ្រ Benin ស្ថិតនៅឈូងសមុទ្រ Guinea ដោយចាប់ខ្លួននាវឹក១៥នាក់។
នៅក្នុងសេចក្តីប្រកាសក្រុមហ៊ុន De Poli បានបញ្ជាក់ថា នៅពេលក្រុមចោរសមុទ្រវាយប្រហារនៅលើនាវា Davide B មាននាវិកសរុប ២១នាក់។ ក្រុមចោរសមុទ្របានចាកចេញពីនាវាដោយនាំនាវឹក១៥នាក់ទៅជាមួយធ្វើជាចំណាប់ខ្មាំង ចំណែកនាវិកផ្សេងទៀងស្ថិតនៅលើនាវាជាមួយកម្លាំងសន្តិសុខ។
នៅពេលនេះគេមិនទាន់ដឹងថា ក្រុមចោរសមុទ្រ បាននាំនាវិកទាំងនោះទៅទីណាឡើយ ។ កម្លាំងជំនាញកំពុងបើកការស្រាវជ្រាវពាក់ព័ន្ធករណីប្លន់ខាងលើ ។
កាលពីថ្ងៃទី២៤ខែមករា ឆ្នាំ២០២១ ក្រុមចោរសមុទ្រ ក៏បានវាយប្រហារប្លន់នាវាដឹកប្រេងប្រទេសតួកគីនៅតំបន់សមុទ្រ នីហ្សេរីយ៉ា ។ នៅពេលនោះក្រុមចោរសមុទ្រក៏បានសម្លាប់នាវិកជនជាតិ Azerbaijan ២នាក់ផងដែរ និងចាប់នាវឹក១៥នាក់ធ្វើជាចំណាប់ខ្មាំង ៕ ដោយ សាធី
រូបភាព៖ AP