ក្រុមតោខៀវ Chelsea មានបំណងចង់បានកីឡាករ Kingsley Comanជាអ្នកជំនួសប្រសិនបើកីឡាករ Christian Pulisic នឹងចាកចេញនៅរដូវក្តៅនេះ ដោយក្រុម Manchester United ក៏កំពុងសម្លឹងមើលខ្សែបំរើស្លាបរបស់ក្រុម Bayern Munich រូបនេះដែលមានក្តីសុបិនចង់លេងនៅអង់គ្លេសផងដែរ។
ក្រុមតោខៀវ Chelsea ចាប់អារម្មណ៍លើតារាឆ្នើមរបស់ក្រុម Bayern Munich កីឡាករ Kingsley Coman ខណៈដែលការសង្ស័យបានលេចចេញមកលើអនាគតរបស់ Christian Pulisic អាចនឹងចាកចេញនៅរដូវក្តៅនេះ ដូចនេះហើយបានជាក្លិបចង់បានអ្នកមកជំនួសកីឡាកររូបនេះ។
ក្រុមតោខៀវគឺជាអ្នកបានកោតសរសើរជាយូរមកហើយពីកីឡាករអន្តរជាតិបារាំង Coman និងបានចាត់ទុកថា ជាអ្នកជំនួសសក្តានុពលសម្រាប់ Callum Hudson-Odoi នៅពេលដែលកីឡាករអន្តរជាតិអង់គ្លេសរូបនេះជិតនឹងចូលរួមជាមួយ Bayern Munich កាលពីឆ្នាំ២០១៩ ។
កីឡាករ Hudson-Odoi នៅតែបន្តស្ថិតនៅភាគខាងលិចទីក្រុងឡុង ហើយក្លិបបានរក្សាចំណាប់អារម្មណ៍របស់គេ ប៉ុន្តែក្រុមជ្រើសរើសបុគ្គលិករបស់ក្លិប Chelsea បានបន្តរក្សាការយកចិត្តទុកដាក់ចំពោះកីឡាករវ័យ២៤ឆ្នាំរូបនេះ ហើយត្រៀមខ្លួនដើម្បីពិនិត្យមើលចំណាប់អារម្មណ៍របស់ពួកគេចំពោះអតីតកីឡាករ Juventus ប្រសិនបើ Pulisic គាត់ចង់ចាកចេញពីក្លិបមែននោះ ។
កីឡាករអន្តរជាតិអាមេរិករូបនេះមិនទាន់ចាប់ផ្តើមការប្រកួតក្រោមការដឹកនាំរបស់លោក Thomas Tuchel និង Sportsmail បានបង្ហើបឱ្យដឹងនៅដើមសប្តាហ៍នេះថា ក្លិបដែលមានហង្សក្រហម Liverpool, Manchester United និង Bayern Munich នឹងចាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះប្រសិនបើអាចចូលលេងបាន ៕
ដោយ៖ភារៈ