សង្ស័យករណីឃាតកម្ម!! បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខអារ.កសម្លាប់ប្លន់យកទ្រព្យសម្បត្តិ ហើយយកទៅបោះចោលក្នុងដីឡូត៍មួយកន្លែង

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ដែលគេស្គាល់ថា ជាអ្នកបើកហាងលក់បាយនិងជាអ្នកមើលការខុសត្រូវគ្រឿងចក្រ ត្រូវបានជនមិនស្គាល់មុខវាយប្លន់យកទ្រព្យសម្បត្តិ រួចអារ.កសម្លាប់យកទៅបោះចោលក្នុងដីឡូត៍មួយកន្លែង បង្កឲ្យមានភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅជិតខាង។ 

​     ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវថៃហ្គ័រ ត្រង់ចំណុចជិតរោងចក្រថៃហ្គ័រ ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

      សពជនរងគ្រោះ ឈ្មោះ សៅរ៍ ស្រឿន ភេទប្រុស អាយុ៣៧ ឆ្នាំមុខរបរមើលការខុសត្រូវខាងគ្រឿងចក្រ ។ 

​     យោងតាមប្រភពព័ត៌មានពីបងប្រុសជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបាត់ចេញពីផ្ទះ២ថ្ងៃទៅហើយ គាត់បានព្យាយាមដើររកដែរ តែរកមិនឃើញមិនដឹងដំណឹងសោះ ខណៈនៅវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី១៣ ខែមីនា ទើបបានប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុ មានសភាពធំក្លិនស្អុយរួចក៏នាំគ្នាចេញទៅមើល ក៏ស្រាប់តែឃើញសពជនរងគ្រោះដេកស្លាប់បាត់បង់ជីវិតបាត់ទៅហើយនៅក្នុងដីឡូត៍ ដោយសភាពស្នាមអារ.កដូចត្រូវគេសម្លាប់ចោល រួចបាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យមើលជុំវិញកន្លែងកើតហេតុភ្លាមៗតែម្តង ហើយសមត្ថកិច្ចបានយកខ្សែហ៊ុមពទ្ធ័នៅជុំវិញសព។

    ក្រោយពេលកើតហេតុ សមត្តកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យឲ្យចុះមកពិនិត្យមើល តើបុរសនេះ ត្រូវបានគេសម្លាប់ចោលប្លន់យកទ្រព្យសម្បត្តិពិតប្រាកដមែនឬក៏យ៉ាងណា។ ចំណែកឯ សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕

       

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print