កម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានប្រកាសថា បានបាញ់សម្លាប់បាតុករ ១២នាក់ នៅក្នុងការធ្វើបាតុកម្ម កាលពីថ្ងៃទី១៣ខែមីនា ។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា មានបាតុករ៥នាក់ត្រូវកម្លាំងសន្តិសុខបាញ់សម្លាប់នៅក្នុងទីក្រុង Mandalay ។
សកម្មជនសិទ្ធិមនុស្ស លោក Myat Thu បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់មានកុមារអាយុ១៣ឆ្នាំម្នាក់ ។ ជាមួយគ្នានេះដែរ បាតុករម្នាក់ឈ្មោះ Si Thu Tun បានឲ្យដឹងថា បានមើលឃើញដោយផ្ទាល់ មនុស្ស២នាក់ត្រូវទាហានបាញ់ប្រហារ ក្នុងនោះមានព្រះសង្ឃមួយអង្គផងដែរ។
នៅតំបន់ Pyay សាក្សីនៅកន្លែងកើនហេតុបានឲ្យដឹងថា កម្លាំងសន្តិសុខ បានរារាំងរថយន្តជួយសង្គ្រោះ ទៅដឹកអ្នករងរបួសបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់។
បណ្តាញទូរទស្សន៍ គ្រប់គ្រងដោយយោធាលោក MRTV បានចាត់ទុកក្រុមបាតុករគឺជាអ្នកទោស ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលម្អិតនោះឡើយ។
លោក Mahn Win Khaing Than អ្នកដែលកំពុងតែ គេចខ្លួនពីការតាមចាប់របស់យោធា បានបង្ហោះលើបណ្តាញសង្គម ហ្វេសប៊ុកថា នេះជាពេលវេលាអាក្រក់បំផុត របស់ប្រទេសយើង ។
នៅពេលនេះដែរគណបក្សសម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ មានគម្រោងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននៅមីយ៉ាន់ម៉ា ដើម្បីដឹកនាំ រហូតដល់លោកស្រីស៊ូជី និង មេដឹកនំាផ្សេងទៀត ត្រូវបានដោះលែង៕
រូបភាព៖ Reuters