រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បូលីវី លោក Eduardo del Castillo នៅថ្ងៃទី១៤ ខែមីនា បានប្រកាសថា បានចាប់ខ្លួនអតីតប្រធានាធិបតី លោកស្រី Jeanine Agnes ។
លោក Eduardo del Castilloបានបញ្ជាក់ថា តាមការិយាល័យប្រយុទ្ធប្រឆាំង អំពើពុករលួយរបស់ប្រទេសបូលីវី បានចេញច្បាប់ចាប់ខ្លួនអតីតមន្ត្រី ១០រូប ក្នុងនោះមានអតីតប្រធានាធិបតី Jeanine Agnes អតីតរដ្ឋមន្ត្រីការពារជាតិ Arturo Murillo និងអតីតប្រធានការិយាល័យប្រធានាធិបតី Yerko Nunez ព្រមទាំងមន្ត្រីជាច្រើនរូបទៀត ដោយចោទប្រកាន់ពីបទ ភេរវកម្ម ក្បត់ជាតិ និងរួមដៃជាមួយក្រុមជនល្មើស។
ក្រោយពេលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសពីការចាប់ខ្លួនអតីតប្រធានាធិបតី លោកស្រី Jeanine Agnes ។ ពេលនេះលោកស្រី Jeanine Agnes ក៏បានបង្ហោះសារលើបណ្តាញសង្គម Twitter ដោយចោទប្រកាន់រដ្ឋាភិបាល បច្ចុប្បន្នកំពុងតែដាក់គំនាបនយោបាយ ។
លោកស្រី Jeanine Agnes បានបញ្ជាក់ថា «ខ្ញុំសូមប្រកាសទៅកាន់មហាជនបូលីវី និងពិភពលោកទាំងមូលថា រដ្ឋាភិបាលបច្ចុប្បន្ន បានចេញបញ្ជាចាប់ខ្លួនខ្ញុំ។ ខ្ញុំរងការចោទប្រកាន់ពីបទចូលរួមធ្វើរដ្ឋប្រហារ ដោយមិនមានរដ្ឋប្រហារកើតឡើងឡើយ។
តាមការលើកឡើងពីកម្លាំងប៉ូលិសបូលីវី បានបញ្ជាក់ថា អតីតមន្ត្រីជាន់ខ្ពស់ក្នុងប្រទេសនេះ បានចាកចេញពីប្រទេសទៅកាន់ប្រទេសប្រេស៊ីល កាលពីចុងឆ្នាំ២០២០ ៕ដោយ សាធី
រូបភាព៖ Reuters