អបអរសាទរ កូនស្រី ពិធីការិនី ចាន់ កែវនិមល ជាសះស្បើយពីជំងឺកូវីដ១៩ហើយ

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងដ៏សែនរីករាយសម្រាប់ក្រុមគ្រួសារ និងអ្នកគាំទ្រ អ្នកនាង ចាន់ កែវ និមលនោះ គឺកូនស្រីបណ្តូលចិត្តរបស់ពិធីការិនី រូបនេះ បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាង ចាន់ កែវ និមល និងលោក សូវ៉ាត សីលា ដែលបានបង្ហោះនៅថ្ងៃនេះតែម្តង។ 

  សារដែលត្រូវបានទម្លាយដោយ អ្នកនាង ចាន់ កែវនិមល និងស្វាមីមានអត្ថន័យថា”ថ្ងៃដែលខ្ញុំនិងគ្រួសារបានធ្វើតេស្តវិជ្ជមានជំងឺកូវីត១៩ គឺជាថ្ងៃដែលខ្ញ៉ំបានដឹងកាន់តែច្បាស់ពីការនឿយហត់ និងការប្រឹងប្រែង របស់សម្តេចទាំង២ លោកខ្នះខ្នែងជួយកូនចៅក្នុងគ្រាអាសន្នមិនគិតពីម៉ោងសម្រាកផ្ទាល់ខ្លួនឡើយ។ ដោយឡែក ក្នុងអំឡុងពេលព្យាបាលនេះ បងប្រុសហ៊ុនម៉ាណែត និងបងស្រីពេជ ចន្នមុន្នី តែងតែបារម្ភពីសុខទុក្ខប្អូនៗជានិច្ច ខ្លាចខ្វះនេះ ខ្វះនោះ ញាំឆ្ងាញ់អត់?ញាំគ្រប់អត់?គ្រាន់តែដឹងថាប្អូនៗចង់ញាំផ្លែឈើ បងស្រីទៅទិញផ្លែឈើ រើសផ្ទាល់ដៃ ចេញលុយផ្ទាល់ខ្លួន មកចែកប្អូនតាមបន្ទប់ទៀត។ សួរថាអោយប្អូនៗគួរប្រើពាក្យអរគុណបែបណាអោយស្មើរទំហំទឹកចិត្តមួយនេះ? ការព្យាបាលកាន់តែមានប្រសិទ្ធភាពតាមរយៈការយកចិត្តទុកដាក់និងលើកទឹកចិត្តពីក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្តេចតេជោជាក់ស្តែងជាលទ្ធផលថ្ងៃនេះ កូនស្រីខ្ញ៉ំដែលមានអាយុជិត១០ឆ្នាំបានជាសះស្បើយពីជំងឺកូវីត១៩ហើយ។ សូមគោរពអរគុណម្តងទៀតសម្តេចពុកសម្តេចម៉ែដែលមិនចោលកូនៗក្នុងគ្រាដ៏លំបាកនេះ។ អរគុណបងប្រុសបងស្រីសម្រាប់ការហត់នឿយ១នេះ។ អរគុណដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្តេចតេជោ(TYDA)សម្រាប់ការលះបង់ដ៏ធំធេង១នេះ។ 

គួរបញ្ជាក់ដែរថា កូនស្រីរបស់អ្នកនាង ចាន់ កែវ និមល ឈ្មោះ សូវ៉ាត ចាន់ទេពី វ័យជិត១០ឆ្នាំ ហើយនាងត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី០៨ ខែមីនាឆ្នាំ២០២១ រួមជាមួយនិងឪពុកម្តាយ និងបានបញ្ជូនទៅសម្រាកព្យាបាលក្នុងបន្ទប់រួមគ្នាជាមួយឪពុកម្តាយតែម្តងនៅមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីត-១៩ កម្រិតស្រាល ឬអតីតសណ្ឋាគារ The Great Duke។លេចចេញសារសាទរជាច្រើនផ្ញើទៅកាន់អ្នកនាងចាន់ កែវ និមល និងក្រុមគ្រួសារ ហើយសារទាំងនោះក៏បានជូនពរអ្នកនាង និងអ្នកជំងឺទាំងអស់ដែលបាននិងកំពុងសម្រាកព្យាបាលជំងឺឆាប់ជាសះស្បើយពីជំងឺមួយនេះផងដែរ៕ 

ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print