ខេត្តរតនគិរី៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជុំ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបជាក់ស្តែងករណីជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់និងវត្ថុតាងជាច្រើនទៀតបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត។
ប្រតិបត្តិការបង្ល្រាបនោះសមត្ថកិច្ចធ្វើធ្វើឡើងកាលពីវេលាម៉ោង១៤ៈ៣០នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នៅចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ។
ការចុះបង្ល្រាបនោះដឺកនាំដោយលោកវរសេនីយ៍ឯក ហុង គឹម សេង អធិការនៃអធិការដ្ឋាននគរបាលស្រុកអូរជុំសហការជាមួយលោកវរសេនិយ៍ឯកលាង អុីម
នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានចុះបង្ក្រាបជាក់ស្តែងនិងមានការសម្របសម្រួលនិីតិវិធីដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ក្នុងនោះមាន
ទី១-ឈ្មោះ កំប្រែង រុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិគ្រឹង សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចប្បន្នភូមិថារងជង ឃុំថារងជង ស្រុកអូរជុំ ខេត្តរតនគិរី។ ទី២-ឈ្មោះ ថាម សុរ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិទំពួន មុខរបរជាងកាត់សក់ មានទីលំនៅបច្ចុប្បន្នភូមិផាកណាម ឃុំកោះពាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ទី៣-ឈ្មោះ ក្រុញ ទ្វា អាយុ២៣ឆ្នាំ ភេទប្រុស ជនជាតិគ្រឹងមុខកសិករ មានទីលំនៅបច្ចុប្បន្នភូមិឃួន ឃុំកោះពាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
ក្នុងពេលបង្ល្រាបនោះកម្លាំងសមត្ថកិច្ចរឹបអូសបានវត្តុតាងរួមមាន មេតំហ្វេតាមីនអាយចំនួន៧ថង់ ទម្ងន់៦.៥០ក្រ., ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿងនិងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន។
ក្រោយធ្វើការបង្ល្រាបជនសង្ស័យរួមនិឹងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅការិយាល័យជំនាញដើម្បីបំពេញសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តអនុវត្តតាមនីតិវិធីច្បាប់បន្ត៕