អាមេរិកកាត់បន្ថយយោធា កាត់បន្ថយសត្រូវ តែប្រមូលផ្តុំទប់ទល់និងសត្រូវពិតប្រាកដ

ចែករំលែក៖

សត្រូវពិតប្រាកដរបស់អាមេរិកនាពេលនេះត្រូវបានពិភពលោកទាំងមូលដឹងថា គឺជាចិន​និង​រុស្ស៊ី ប្រទេសដូចអីរ៉ង គុយបា​ ឬវេណេហ្ស៊ូអែឡា មិនសមឲ្យអាមេរិកចាត់ទុកជាសត្រូវ​នោះ​ឡើយទាំងនោះហើយបានជាអាមេរិកបង្កើតទំនាក់ទំនងឲ្យប្រសើរឡើងវិញជាមួយប្រទេសទាំងនោះ។ សកម្មភាពរបស់អាមេរិក គឺសមស្របទៅនឹងការកាត់បន្ថយកម្លាំងយោធារាប់មឺុននាក់ ដើម្បីសន្សំសំចៃថវិការ ក្នុងពេលដែលអាមេរិកមានសត្រូវតិចដែរ។
ដោយការកាត់បន្ថយខាងលើនោះហើយធ្វើឲ្យអាមេរិកបានចាប់ផ្តើមអភិវឌ្ឍន៍គ្រាប់បែកបរមាណូដែលផលិតតាំងពីសម័យសង្គ្រាមត្រជាក់ឲ្យកាន់តែមានភាពទំនើបទាន់សម័យកាល ។ ក្នុងរយពេលនេះអាមេរិកមិនបានបង្ហាញពីការផលិតសព្វាវុធថ្មីៗនោះឡើយ បានធ្វើឲ្យអ្នកឯក​ទេសអាមេរិកយល់ច្រឡំថាអាមេរិកកំពុងតែចាញ់នៅក្នុងការប្រគួតប្រជែងសព្វាវុធ។
អ្នក​សារព័ត៌មាន​ជនជាតិ​អា​មេ​រិ​ក​ លោក​ David​ Andelman​ បាន​សរសេរ​ អត្ថបទ​មួយ​ចុះ​ផ្សាយ​នៅ​លើ​សារព័ត៌មាន​ អា​មេ​រិ​ក​ USA​ today​ ដោយ​លោក​ បញ្ជាក់​ថា​“​លើក​នេះ​យើង​បាន​ចាញ់​នៅ​ក្នុង​ការ​ប្រកួតប្រជែង​សព្វាវុធ​”​។ ​
​លោក​ David​ Andelman​ បញ្ជាក់​ថា​ ​ រុ​ស្ស៊ី​បាន​បង្ហាញ​រថពាសដែក​ប្រភេទ​ថ្មី​ ទាំងស្រុង​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ រុ​ស្ស៊ី​ បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​យន្ដហោះ​ ចម្បាំង​ដូច​ជា​ Mig​ 35​ កាំជ្រួច​មី​ស៊ី​ល​ ការពារ​ដែនអាកាស​ Panshir-S1​ នៅ​ ក្នុង​ឃ្លាំង​អាវុធ​យុទ្ធសាស្ដ្រ​ទៀត​ផង​។​ ប្រព័ន្ធ​សព្វាវុធ​ទាំងនោះ​អាច​វាយប្រហារ​ ទៅ​លើ​កាំជ្រួច​មី​ស៊ី​ល​មាន​ស្លាប​ ឬ​នាវា​ មុជទឹក​បំបាំងកាយ​។​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​ មុខ​សម្ភារ:​យោធា​របស់​រុ​ស្ស៊ី​ដល់​ទៅ​ ៧០​ភាគរយ​ជា​របស់​ថ្មី​បំផុត​។​
​លោក​ David​ Andelman​ បាន​សារ​ ភាព​ថា​ ការ​ប្រកួតប្រជែង​សព្វាវុធ​នៅ​ លើ​ពិភពលោក​មិន​ត្រឹមតែ​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​ប៉ុណ្ណោះ​ទេ​ គឺ​មាន​ប្រទេស​ជា​ ច្រើន​បាន​ចូលរួម​។​ លោក​បញ្ជាក់​ទៀត​ថា​ ចិន​ក៏​បាន​សាងសង់​នាវា​ផ្ទុក​យន្ដហោះ​ មួយ​គ្រឿង​រួច​ជា​ស្រេច​ហើយ​ពេល​នេះ​ ចិន​បន្ដ​សាងសង់​នាវា​ផ្ទុក​យន្ដហោះ​ថ្មី​ មួយទៀត​ដែល​បំពាក់​ឧបករណ៍​ទំនើប​ មិន​ចាញ់​នាវា​របស់​អា​មេ​រិ​ក​នោះ​ឡើយ​។​
​ដើម្បី​ឆ្លើយ​ទៅ​នឹង​សំណួរ​សួរ​ថា​ តើ​អ្នក​ ណា​ជំរុញ​ឱ្យ​មានការ​ប្រកួតប្រជែង​សព្វាវុធ​?​អ្នក​សារព័ត៌មាន​អា​មេ​រិ​ កបាន​ដកស្រង់​សម្ដី​អតីត​អគ្គនាយក​ក្រសួង​ចារកិច្ច​ អង់គ្លេស​លោក​ David​ Omand​ បញ្ជាក់​ ថា​ “​អស់លោក​បាន​អនុម័ត​ការ​ដាក់​ ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​ជា​ច្រើន​ដូច​ជា​ រុ​ស្ស៊ី​ និង​អី​រ៉​ង​ ហើយ​ប្រទេស​ទាំងនោះ​ មិន​បាន​ប្រតិកម្ម​តបត​អ្វី​នោះ​ឡើយ​ដោយ​ សារ​តែ​ពួក​គេ​មាន​វិ​ផី​សាស្ដ្រ​វាយបក​ វិញ​ប្រកបដោយ​ប្រសិទ្ធភាព​”​។​
​ជា​ការ​ពិត​ណាស់​រយៈពេល​កន្លង​មក​ រុ​ស្ស៊ី​និង​អ៊ី​រ៉​ង​បាន​បង្ហាញ​នូវ​សព្វាវុធ​ថ្មីៗ​ ហើយ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​ជួរ​កងទ័ព​ ចំណែក​អា​មេ​រិ​ក​វិញ​មិន​មាន​សព្វាវុធ​ណាមួយ​ថ្មី​បង្ហាញ​ឱ្យ​ពិភពលោក​បាន​ ឃើញ​នៅឡើយ​ ទាំងនោះ​ជា​ការ​បរាជ័យ​ មួយ​នៅ​ក្នុង​ការ​ប្រកួតប្រជែង​សព្វាវុធ​ នៅ​លើ​ពិភពលោក​។​
​បច្ចុប្បន្ន​ដោយសារ​តែ​មាន​វិវាទ​ជា​ ច្រើន​បាន​កើតឡើង​នៅ​លើ​ពិភពលោក​ ពិសេស​ គឺ​វិវាទ​ដែន​អធិបតេយ្យ​ និង​ការ​ ពង្រីក​អំណាច​ បាន​ជំរុញ​ឱ្យ​ប្រទេស​ជា​ ច្រើន​ត្រូវ​បង្កើន​ការ​ផលិត​សព្វ​វុ​ធ​ក៏​ដូច​ជា​បង្កើន​ការ​ទិញ​សព្វាវុធ​ ជាដើម​។​
​អា​មេ​រិ​ក​ជា​ប្រទេស​មាន​កម្លាំងយោធា​ខ្លាំង​ជាងគេ​បំផុត​នៅ​លើ​ ពិភពលោក​ តែ​រយៈពេល​កន្លង​មក​អា​មេ​រិ​ក​មិន​បាន​បង្ហាញ​នូវ​សព្វាវុធ​ថ្មីៗ​របស់​ ខ្លួន​នោះ​ឡើយ​។​ ដោយ​ប្រើប្រាស់​តែ​សព្វាវុធ​ចាស់ៗ​តែ​ ប៉ុណ្ណោះ​ តែ​មានគុណ​ភាព​និង​ប្រសិទ្ធភាព​ ជាង​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ ។​
​អា​មេ​រិ​ក​មាន​នាវា​ផ្ទុក​យន្ដហោះ​ដល់​ទៅ​១១​គ្រឿង​ដើរ​ដោយ​ ថាមពលបរមាណូ​ និង​កងពល​នាវាចម្បាំង​ដ៏​រឹង​មាំ​និង​ទំនើប​ បំផុត​លើ​ពិភពលោក​គ្មាន​ប្រទេស​ណា​ អាច​ប្រៀបផ្ទឹម​បាន​ឡើយ​។​មិន​ត្រឹមតែ​មាន​សព្វាវុធ​ទំនើបៗ​ប៉ុណ្ណោះ​ទេ​ កម្លាំង​ ទាហាន​អា​មេ​រិ​ក​ថែម​ទាំង​មាន​បទ​ពិសោធ​ ច្រើន​ក្នុង​ការ​ធ្វើសង្គ្រាម​ក៏​ដូច​ជា​ការ​ កម្ទេច​នាវា​ផ្ទុក​យន្ដហោះ​របស់​សត្រូវ​។​
​និយាយ​រួម​អា​មេ​រិ​ក​អាច​កម្ទេច​នាវា​ផ្ទុក​យន្ដហោះ​សត្រូវ​បាន​តែ​ សត្រូវ​មិន​ អាច​កម្ទេច​នាវា​ផ្ទុក​យន្ដហោះ​របស់​ អា​មេ​រិ​កបាន​ឡើយ​។​ អា​មេ​រិ​ក​ទទួល​បាន​ បទ​ពិសោធន៍​ជា​ច្រើន​នៅ​ក្នុង​សង្គ្រាម​ លោក​លើក​ទី​ពីរ​និង​សង្គ្រាមត្រជាក់​។​
​ទទឹម​នឹង​សព្វាវុធ​ទំនើបៗ​កម្លា​មង​ ទាហាន​អា​មេ​រិ​កបាន​នាំមុខ​ទាហាន​ចិន​ពី​បទ​ពិសោធន៍​នៅ​ក្នុង​ការ​ ធ្វើសង្គ្រាម​។​ ចិន​មិន​ដែល​ចូលរួម​នៅ​ក្នុង​សង្គ្រាម​ថ្នាក់​ អន្ដរជាតិ​ណាមួយ​នោះ​ឡើយ​ចាប់តាំងពី​ឆ្នាំ​១៩៧៩​បន្ទាប់​ពី​វាយប្រហារ​ចូល​ ព្រំដែន​ ភាគ​ខាង​ចើ​ង​ប្រទេស​វៀតណាម​ហើយ​ ទទួល​រង​នូវ​ការ​ខូចខាត​បរាជ័យ​ជា​ច្រើន​។​
​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​កម្លាំង​ទាហាន​អា​មេ​រិ​កបាន​ចូលរួម​ក្នុង​ សង្គ្រាម​ជា​ បន្ដបន្ទាប់​ចាប់តាំងពី​ឆ្នាំ​១៩៩១​មក​។​ អា​មេ​រិ​កបាន​បញ្ជូន​កម្លាំង​ទៅ​វាយប្រហារ​ ប្រទេស​ជា​ច្រើន​ក្នុង​នោះ​មានអី​រ៉ា​ក់​ អា​ហ្វ​ហ្គា​និ​ស្ថាន​ជាដើម​។​ ក្រៅពី​នេះ​ អា​មេ​រិ​ក​មាន​អាទិភាព​ជាងគេ​បង្អស់​នៅ​លើ​ពិភពលោក​ គឺ​បណ្ដាញ​អា​មេ​រិ​ក​មាន​ ប្រទេស​ជា​សម្ពន្ធមិត្ដ​ខ្លាំងៗ​លំដាប់​ពិភពលោក​ជា​ច្រើន​រហូត​ដល់​៦០​ ប្រទេស​។​
​មូលនិធិ​សម្រាប់​ការពារ​ជាតិ​របស់​អា​មេ​រិ​ក​និង​ប្រទេស​សម្ពន្ធមិត្ដ​ មាន​រហូត​ ដល់​៨០​ភាគរយ​សរុប​ការ​ចំណាយ​សម្រាប់​ ការពារ​ជាតិ​នៅ​លើ​ពិភពលោក​។​ ចំណែក​ ចិន​នា​ពេល​នេះ​មាន​ប្រទេស​សម្ពន្ធមិត្ដ​ជិត​ស្និ​ទ្ធិ​បំផុត​គឺ​កូរ៉េ​ ខាងជើង​ និង​ប៉ា​គី​ស្ថាន​។​ ចិន​ក៏​បាន​សហការ​ទិញ​សព្វាវុធ​ពី​ប្រទេស​ រុ​ស្ស៊ី​ផង​ដែរ​ប៉ុន្ដែ​ការ​មិន​មាន​ទំនុកចិត្ដ​គ្នា​ធ្វើ​ឱ្យ​ចិន​និង​រុ​ ស្ស៊ី​ពិបាក​ចាត់​ទុក​គ្នា​ជា​សម្ពន្ធមិត្ដ​។​
​រុ​ស្ស៊ី​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជា​ច្រើន​ដែល​ជាស​ត្រូវ​របស់​ចិន ​ក្នុង​នោះ​ មាន​ទាំង​ឥ​ណ្ឌ​ និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ មាន​វៀតណាម​ជាដើម​។​កន្លង​មក​រុ​ស្ស៊ី​ បាន​លក់​កាំជ្រួច​មី​ស៊ី​ល​ឱ្យ​វៀតណាម​ ធ្វើ​ ឱ្យ​ចិន​ខឹងសម្បា​យ៉ាង​ខ្លាំង​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print