កម្មករឡឥដ្ឋម្នាក់បើកម៉ូតូមិនប្រយ័ត្នទៅបុករថយន្តបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនជាកម្មករឡឥដ្ឋម្នាក់បាបបើកម៉ូតូទៅបុកជាមួយរថយន្តធុនធំ​ពេញមួយទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់​ និងបានដាច់ខ្យល់ស្លាប់ខណៈបញ្ជូនទៅដល់មន្ទីពេទ្យ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០២០១ វេលាម៉ោង​១១និង៤៥នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ ចាន់​ តង ភេទប្រុស ​អាយុ​ ១៨ឆ្នាំ​ មុខរបរកម្មករឡឥដ្ឋ មានទីលំនៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្ត​កណ្ដាល​ (ស្លាប់)​ ​បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥
ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1H-1902។ ចំណែករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ​3A-7990 ​ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) ។
ប្រភព​ដដែលបន្តថា​ នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជិះម៉ូតូ​ក្នុងទិសដៅពី​ត្បូងទៅជើង (ជ្រៃធំ-តាខ្មៅ) មិនពាក់មួកសុវត្ថិភាព។ លុះបើកមកដល់កន្លែងកើតហេតុ ក៏បានបុកជាមួយរថយន្ដមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ​3A-7990 ​ ក្នុងទិសដៅផ្ទុយគ្នា​ពីជើងទៅត្បូង (តាខ្មៅ-ជ្រៃធំ) បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បណ្ដាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ និងបានស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ ។
ក្រោយពី​ទទួល​ព័ត៌មាន​នេះភ្លាមសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ រួចយកវត្ថុតាងទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីីតិវិធីនៃច្បាប់។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញ ករណីនេះបណ្ដាលមកពីអ្នកបើកម៉ូតូមានការធ្វេសប្រហែស ខ្ជីខ្ជា​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ បើកបរក្នុងល្បឿនលឿន​ ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង​៕

...

ដោយ៖  ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print