Update: រថយន្ដដឹកមន្ដ្រីស៊ីម៉ាក់នៅខេត្តឧត្តរមានជ័យក្រឡាប់ស្លាប់ និងរបួស១៩នាក់

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ៖ តាមសេចក្ដីរាយការណ៍ឱ្យដឹងថា រថយន្ដមួយគ្រឿង ដឹកមន្ដ្រីក្រុមការងារស៊ីម៉ាក់បានក្រឡាប់ បណ្ដាលឱ្យមន្ដ្រីស៊ីម៉ាក់ម្នាក់ស្លាប់នៅ នឹងកន្លែងនិង១៨នាក់ទៀតរងរបួសធ្ងន់ ស្រាសត្រូវបានគេបញ្ជូនទៅសង្គ្រោះ ។

ករណីគ្រោះថ្នាក់ក្រឡាប់រថយន្ដដឹក ក្រុមការងារមន្ដ្រីស៊ីម៉ាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ១៧៤ ស្ថិតក្នុងភូមិរំដួល ឃុំព្រះប្រឡាយ ស្រុក ត្រញំងប្រាសាត ខេត្ដឧត្ដរមានជ័យ ។

ជនរងគ្រោះដែលបាត់បង់ជីវតនិង របួសមិនទាន់ត្រូវបានគេបញ្ជាក់ឱ្យដឹង ពីអត្ដសញ្ញាណនៅឡើយទេ ប៉ុន្ដែគេបាន ដឹងថា មន្ដ្រីក្រុមការងារស៊ីម៉ាក់ខាងលើ នេះបានធ្វើដំណើរតាមរថយន្ដម៉ាកហ្វ៊ុយហ្ស៊ូ ត្រឡប់មកពីដោះមីននៅខេត្ដព្រះ វិហារ ហើយធ្វើដំណើរត្រឡប់មកកាន់ ទីស្នាក់ការនៅស្រុកអន្លង់វែង ខេត្ដឧត្ដរ មានជ័យ វិញ ។

សាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុគេបានឃើញរថ យន្ដដឹកក្រុមការងារស៊ីម៉ាក់ខាងលើនេះ បើកក្នុងល្បឿនលឿនគួរសម ហើយមក ដល់ចំណុចកើតហេតុក៏រេចង្កូតក្រឡាប់ ជាច្រើនត្រឡប់ធ្វើឱ្យក្រុមការងារដែល ជិះនៅលើរថយន្ដខ្លះផ្លោងខ្ទាតចេញពីរថ យន្ដនិងខ្លះទៀតបោកផ្ទប់ទៅនឹងដីបណ្ដាល ឱ្យស្លាប់របួសរណូករណែលតែម្ដង ។

នៅកន្លែងកើតហេតុគេបានសន្និដ្ឋានផ្សេងៗគ្នាថា ករណីក្រឡាប់រថយន្ដដឹក ជញ្ជូនក្រុមមន្ដ្រីស៊ីម៉ាក់ខាងលើនេះកើតឡើងដោយសារអ្នកបើករថយន្ដងងុយ ដេកនិងអ្នកខ្លះទៀតសន្និដ្ឋានថា រថយន្ដ អាចគេចពីស្ថានភាពគ្រោះថ្នាក់អ្វីមួយ ទើបបណ្ដាលឱ្យក្រឡាប់តែម្ដង ។

អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា ជនរងគ្រោះត្រូវបានបញ្ជូនទៅ សង្គ្រោះ ចំណែករថយន្ដដែលដឹកមន្ដ្រី ក្រុមការងារស៊ីម៉ាក់រងការខូចខាតស្ទើរ ទាំងស្រុងត្រូវបានរក្សាទុកបណ្ដោះអាសន្ន នៅកន្លែងសមត្ថកិច្ចដែនដី ៕

20160302015242 (1)

20160302015245

20160302015242 (2)

20160302015242

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print