នាចឺម និងសមាជិកគ្រួសារសរុប១០ បានបញ្ជូនទៅធ្វើចត្តាឡីស័ក្កិនៅក្រុងច្បាមន

ចែករំលែក៖

តារាកំប្លែង និងចម្រៀងលោក សុខ មេសា ហៅនាយចឺម និងក្រុមគ្រួសារ ត្រូវបានក្រុមគ្រូពេទ្យដឹកតាមរថយន្តទៅធ្វើចត្តាឡីស័ក្កិនៅក្រុងច្បាមន ខេត្តកំពង់ស្ពឺហើយដើម្បីតាមដានពិនិត្យសុខភាព។ តារាចម្រៀងរូបនេះបានបញ្ជាក់ថា លោក និងសមាជិកគ្រួសារសរុប១០នាក់បានមកទាំងអស់គ្នា ទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីធ្វើចត្តាឡីស័ក្កិនៅក្រុងច្បាមនខេត្តកំពង់ស្ពឺ។ ទោះជាយ៉ាងណាលោក បញ្ជាក់ថា សមាជិកក្រុមគ្រួសារមិនមានអ្នកណាម្នាក់លេចចេញរោគសញ្ញាសង្ស័យថាកើតជំងឺកូវីដ១៩នេះនៅឡើយ ហើយក៏ខកខានក្នុងការជួបជាមួយអ្នកនាងស្រីអ៊ីតអស់រយៈពេលជាយូរមកហើយដែរ។ការដឹកតាមរថយន្តរបស់មន្ទីរពេទ្យក្រុងច្បារមននេះត្រូវបានធ្វើឡើងក្រោយពីម្តាយមីងរបស់លោក គឺអ្នកនាង សេន ចិន្តា ហៅស្រីអ៊ីត រកឃឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។ ទោះជាយ៉ាងណាលោក និងក្រុមគ្រួសារត្រូវតែធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យដើម្បីសុវត្ថិភាពសម្រាប់អ្នកទាំងអស់គ្នានិងអ្នកនៅជុំវិញ។ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print