ក្រុមហ៊ុន Fast Retailing របស់ប្រទេសជប៉ុន នៅថ្ងៃទី១៦ខែមីនា បានប្រកាសឲ្យដឹងថា រោងចក្រចំនួនពីររបស់ក្រុមហ៊ុននេះ រងការដុតបំផ្លាញពីក្រុមបាតុករ។
តាមការលើកឡើងរបស់តំណាងក្រុមហ៊ុន ជប៉ុន Fast Retailing ដែលមានរោងចក្រ Uniqlo បានឲ្យដឹងថា ក្រុមបាតុករបានដុត រោងចក្ររបស់ក្រុមហ៊ុន នេះនៅថ្ងៃទី១៤ខែមីនា គឺព្រមគ្នាជាមួយក្រុមហ៊ុនចិន ដែលរងការដុតបំផ្លាញដូចគ្នា។ ប៉ុន្តែមិនបណ្តាលឲ្យមានករណីស្លាប់ឬរងរបួសនោះឡើយ។ ប៉ុន្តែសកម្មភាពខាងលើ នឹងធ្វើឲ្យសកម្មភាព ផ្គត់ផ្គង់ទំនិញ យឺតយ៉ាវ។
កន្លងមក ក្រុមបាតុករបានស្នើដល់ បណ្តាក្រុមហ៊ុន បរទេស ផ្អាកសកម្មភាពផលិត របស់ខ្លួនដើម្បីបិទសេដ្ឋកិច្ចជាតិ ដែលផ្តល់ផលប្រយោជន៍ដល់កម្លាំងយោធា។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Kirin Holdings ដែលបានសហការជាមួយ ក្រុមហ៊ុនយោធា ត្រូវបានបិទ ដោយសារតែការដាក់គំនាបពីក្រុមបាតុករ ។ប្រសិនបើដំណើរការនោះអាចប្រឈមនិងការវាយប្រហារដុតបំផ្លាញពីបាតុករ។
ក្រុមហ៊ុន Fast Retailing បានឲ្យដឹងថា«យើងបារម្ភយ៉ាងខ្លាំងពីស្ថានភាព នាពេលបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ាហើយក៏បានពិភាក្សា ជាមួយស្ថាប័នអន្តរជាតិ និងសហក្រុមហ៊ុន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ស្តីពីស្ថានភាព ខាងលើ។
កាលពីថ្ងៃទី១៤ខែមីនា ក្រុមហ៊ុន រោងចក្ររបស់ចិន នៅក្រុងYangon រហូតដល់ជាង ៣០ ទទួលរងការវាយប្រហារ ដុតបំផ្លាញ ពីសំណាក់ក្រុមបាតុករ ធ្វើឲ្យខាតបង់ទឹកប្រាក់ជិត៤០ លានដុល្លារអាមេរិក ៕
រូបភាព៖ VTC