បាញ់ប្រហារ ស្លាប់និងរបួស ៩នាក់ នៅអាមេរិក ពាក់ព័ន្ធការរើសអើងជាតិសាសន៍អាស៊ី

ចែករំលែក៖

មានករណីបាញ់ប្រហារ នៅទីតាំង ម៉ាស្សា កែសម្ផស្ស នៅទីក្រុង អាត្លង់តា រដ្ឋ Georgia នៅថ្ងៃទី ១៦ខែមីនា (ពេលវេលាអាមេរិក )បណ្តាលឲ្យមានអ្នកស្លាប់ ៧ នាក់និងពីរនាក់រងរបួសធ្ងន់។ ហាងដែលរងការបាញ់ប្រហារគឺជារបស់ជនជាតិអាស៊ី។

តាមសារព័ត៌មាន TTXVN ការបាញ់ប្រហារ នៅពីរកន្លែងផ្សេងគ្នា គឺនៅហាមម៉ាស្សា បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ និងពីរនាក់រងរបួសស្ថិតនៅក្នុងតំបន់ Cherokee ជាយក្រុងអាត្លង់តា។ ចំណែការបាញ់ប្រហារលើកទីពីរគឺនៅភាគខាងកើតទីក្រុងនេះដូចគ្នាបណ្តាលឲ្យមានមនុស្សស្លាប់ ២នាក់។
ស្នងការប៉ូលិសស្រុក Cherokee លោក Howar J Baker បានឲ្យដឹងថា កម្លាំងប៉ូលិស ទទួលបានការហៅទូរស័ព្ទស្តីពីការបាញ់ប្រហារនៅក្នុងហាង ម៉ាសស្សាអាស៊ាន Young’s Asian Massage នៅតំបន់ Acworth មានចម្ងាយពីទីក្រុង អាត្លង់តា ៤៨ គីឡូម៉ែត្រ នៅភាគខាងលិច។ មានមនុស្ស៥នាក់ត្រូវគ្រាប់ បណ្តាលឲ្យ៣នាក់ស្លាបនៅនឹងកន្លែង។
ចំណែកការបាញ់ប្រហារលើកទីពីរកើតឡើងនៅ ហាងម៉ាស្សាដូចគ្នាដែលមានឈ្មោះថា Gold Massage Spa និង Aroma Therapy Spa ។ ការបាញ់ប្រហារនោះបណ្តាលឲ្យស្ត្រី៤នាក់ ស្លាប់ គឺជាស្ត្រីអាស៊ីទាំងអស់ ។ នៅពេលនេះគេមិនទាន់ដឹងថា អ្នកស្លាប់ជាបុគ្គលិកធ្វើការនៅទីនោះឬ ក៏ជា ភ្ញៀវចូល ទៅម៉ាស្សាឡើយ។
មកទល់ពេលនេះមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យបាញ់ប្រហារនៅឡើយទេ តើជាវិវាទបុគ្គល ឬក៏ជាការរើសអើងប្រកាន់ជាតិសាសន៍អាស៊ី ខណៈកន្លងមក មានជនជាតិអាស៊ីជាច្រើនរងការវាយប្រហារដោយការរើសអើងជាតិសាសន៍។
នៅពេលនេះដែរមានជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Cherokee ក្រោយការស្វែងរកចាប់ខ្លួន ៣ម៉ោងក្រោយមក។ ជនសង្ស័យមានឈ្មោះ Robert Aaron Long អាយុ ២១ឆ្នាំ រស់នៅតំបន់Woodstock ៕


ជនសង្ស័យនៃការបាញ់ប្រហារត្រូវបានចាប់ខ្លួន។
រូបភាព៖tienphong

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print