បារាំងនិងអុីតាលីនឹងចាក់វ៉ាក់សាំងរបស់ AstraZeneca ក្រោយទទួលបានការបញ្ជាក់ពីEMA

ចែករំលែក៖

ក្រោយពេលស្ថាប័នគ្រប់គ្រងឱសថអឺរ៉ុប EMA បញ្ជាក់ពីសុវត្ថិភាព របស់វ៉ាក់សាំង AstraZeneca និងជឿជាក់លើវ៉ាក់សាំងនេះ ហើយឥឡូវបារាំងនិងអុីតាលីចាប់ផ្តើមចាក់វ៉ាក់សាំងនេះ។ កាលពីថ្ងៃទី ១៦ខែមីនា ប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអុីតាលី លោក Mario Draghi បានវាយតម្លៃខ្ពស់ចំពោះវ៉ាក់សាំងខាងលើ ក៏ដូចជាការប្រើប្រាស់ក្នុងតំបន់អឺរ៉ុប ប៉ុន្តែ ប្រទេសទាំងពីរចាំបាច់ត្រូវតែរង់ចាំលទ្ធផលចុងក្រោយរបស់ EMA។
ការប្រកាសខាងលើ ត្រូវបានការិយាល័យនាយករដ្ឋមន្ត្រី Draghi លើកឡើងក្រោយពីជួបពិភាក្សាតាមទូរស័ព្ទ។ ទន្ទឹមនឹងនោះក៏បានប្រកាសថា ប្រទេសទាំងពីរនឹងបន្តចាក់វ៉ាក់សាំងរបស់ AstraZeneca ក្នុងពេលឆាប់ៗខាងមុខ ។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីបារាំង លោក Jean Castex សន្យាថា នឹងបន្តចាក់វ៉ាក់សំាង ក្នុងពេលឆាប់បំផុត ដើម្បីជាការផ្តល់ទំនុកចិត្តដល់ពលរដ្ឋក្នុងតំបន់ទាំងមូល។
កន្លងមក នៅក្នុងកិច្ចប្រជុំ របស់អគ្គនាយកប្រតិបត្តិរបស់ EMA លោក Emer Cooke បានបញ្ជាក់ថា «យើងនៅតែមានជំនឿជឿជាក់ទៅលើប្រសិទ្ធភាពនិងសុវត្ថិភាព របស់ វ៉ាក់សាំង AstraZeneca ច្រើនជាងឧបសគ្គនិងផលប៉ះពាល់ ។ មកទល់ពេលនេះ មិនទាន់រកឃើញមានបញ្ហាបង្កកឈាមដូចការលើកឡើងកន្លងមកនោះទេ។ នៅថ្ងៃទី១៨ ខែមីនា EMA សម្រេចជ្រើសយកវ៉ាក់សាំង AstraZeneca។
នៅពេលនេះដែរអង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ផងដែរថា រកមិនឃើញមានបញ្ហាពាក់ព័ន្ធ ការកកឈាមក្រោយការចាក់វ៉ាក់សាំង AstraZeneca នោះឡើយ៕

...

រូបភាព៖ VOV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print