ឃាត់ម្ចាស់អាខោនហ្វេសប៊ុក ឈ្មោះប៉ោសេងថតរូបធ្វើកិច្ចសន្យាអប់រំណែនាំក្រោយបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធជំងឺកូវីដ-១៩ ..!!

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ÷ ម្ចាស់អាខោនហ្វេសប៊ុក ឈ្មោះប៉ោសេងថតរូប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនធ្វើសន្យាអប់រំណែនាំក្រោយបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធជំងឺកូវីដ១៩ នៅល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែត។
ដោយមានការចង្អុលបង្ហាញ និងណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជា លោកឧត្តមសេនីយ៍ស្នងការរងផែនសន្តិសុខ ក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកវរសេនីយ៌ឯក គង់ វិនឌី ស្នងការរងទទួលការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យាការិយាល័យជំនាញ សហការជាមួយអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវ លើអាខោនហ្វេសបុកឈ្មោះ ប៉ោសេង ថតរូប ដែលបានបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធកូវីដ-១៩ មានខ្លឹមសារថានៅភូមិដុងអារ័ញ្ញ សូមបងប្អូនប្រុងប្រយ័ត្ននិងការពារទាំងអស់គ្នាដោយមានភ្ជាប់ជាមួយនៅរូបភាពរបស់ក្រុមគ្រូពេទ្យ និងឡានពេទ្យទៀតផង ដែលទង្វើនេះបានបង្កឲ្យមានភាពចលាចល និងអសន្តិសុខ ដល់សង្គមជាតិ។
ក្រោយពីការិយាល័យជំនាញស្រាវ ជ្រាវជាលទ្ធផលឃើញថា ម្ចាស់អាខោនខាងលើមានឈ្មោះ វ៉ា ប៉ោសេង ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបានឃាត់ខ្លួនហើយបញ្ជូនមកស្នងការខេត្ត ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំឲ្យបញ្ឈប់សកម្មភាពនេះតទៅទៀត ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print