ករណីបាញ់ប្រហារនៅហាងម៉ាស្សា បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ជនជាតិអាមេរិកដើមកំណើតអាស៊ី

ចែករំលែក៖

បើទោះបីមិនទាន់រកឃើញមូលហេតុច្បាស់លាស់ ពាក់ព័ន្ធករណី ជនជាតិអាស៊ី៦នាក់ស្លាប់ ដោយការបាញ់ប្រហារនៅក្នុងហាងម៉ាស្សា របស់ជនជាតិអាស៊ី នៅGeorgia បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ជនជាតិអាស៊ីរស់នៅអាមេរិក។
ករណីបាញ់ប្រហារនៅហាងម៉ាស្សា និងស្ពា (Spa)ចំនួន ៣កន្លែង នៅGeorgia បណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់ ក្នុងនោះមាន ៦នាក់ ជាជនជាតិអាស៊ី ។ ចាប់តាំងពីការផ្ទុះកូវីដ១៩ នៅក្នុងទឹកដីអាមេរិក ។ ការរើសអើងជាតិសាសន៍ជាមួយជនជាតិអាស៊ី ក៏បានកើតឡើង ដោយសារតែ មានការចោទប្រកាន់ ថាកូវីដ ១៩ កើតចេញពីចិន ។ មិនតែប៉ុណ្ណោះ អតីតប្រធានាធិបតី ធ្លាប់ហៅ វីរុសកូវីដ ១៩ ជាវីរុសចិន។
ការដែលពលរដ្ឋរងការសម្លាប់នៅក្នុងរដ្ឋGeorgia ដូចជាការព្រមានដល់ជនជាតិអាស៊ីដែលរស់នៅក្នុងទឹកដីអាមេរិក ។ ពលរដ្ឋអាស៊ី ក៏ដូចជាបណ្តាហាង ផ្សេងៗ បារម្ភយ៉ាងខ្លាំង អំពើហិង្សាសំដៅទៅលើពលរដ្ឋអាស៊ី។
កាលពីថ្ងៃទី ១៧ ខែមីនា ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសថា មានជនរងគ្រោះ៤នាក់ក្នុងចំណោមអ្នកស្លាប់គឺជាជនជាតិកូរ៉េខាងត្បូង ។ ប៉ូលិសអាមេរិក ក៏បានចាប់ខ្លួនបុរសវ័យ២១ឆ្នាំឈ្មោះ Robert Aaron Long ។
មនុស្សជាច្រើន បង្ហាញពីក្តីបារម្ភយ៉ាងខ្លំាង ពីការរើសអើងជាតិសាសន៍ សំដៅទៅលើជនជាតិ អាស៊ី ។ ប៉ុន្តែកម្លាំងប៉ូលិសGeogia បានបញ្ជាក់ថា ជនដៃដល់ បាញ់ប្រហារមានគោលដៅផ្សេងមិនមែនជា ការរើសអើងជាតិសាសន៍ឡើយ។
បណ្តាតំណាងរាស្ត្រ អាមេរិកមានដើមកំណើតអាស៊ី បានបង្ហាញក្តីបារម្ភពីបញ្ហាដែលកំពុងតែកើតឡើង នៅក្នុងទឹកដីអាមេរិក នាពេលនេះ ។ បើមិនមានវិធានការ ទប់ស្កាត់ទេនោះ ស្ថានភាពកាន់តែអាក្រក់ ការរើសអើងជាតិសាសន៍ គ្របដណ្តប់នៅអាមេរិក ហើយពលរដ្ឋអាស៊ី នឹងក្លាយជាជនរងគ្រោះ៕

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print