ខេត្តបាត់ដំបង៖ នាយកក្រុមហ៊ុន Golden Town លោកណុប ណារ៉ា និង លោកស្រីនិង លោក ឧកញ៉ា ស៊ីន ឃន និងលោកស្រីព្រមទាំងក្រុមការងារ បានផ្តល់ម៉ាស់ចំនួន ៥០,០០០ម៉ាស់ ដល់យោធភូមិភាគទី៥ ។
នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅទីបញ្ជាការយោធភូមិភាគទី៥ បានទទួលម៉ាស់ចំនួន ៥០,០០០ម៉ាស់ដែលជាអំណោយរបស់ នាយកក្រុមហ៊ុន Golden Town លោកណុប ណារ៉ា និង លោកស្រីនិង លោកឧកញ៉ា ស៊ីន ឃន និងលោកស្រីព្រមទាំងក្រុមការងារ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ តំណាងឱ្យលោកមេបញ្ជាការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ នាយកក្រុមហ៊ុន Golden Town លោកណុប ណារ៉ា និង លោកស្រីនិង លោកឧកញ៉ា ស៊ីន ឃន និង ភរិយា ព្រមទាំងក្រុមការងារទទួលបានសុខភាពល្អបរិបូណ៌ និងពុទ្ធពរទាំងឡាយ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ៕ហេង សូរិយា
...