ទៅបង់សំណាញ់ធ្លាក់ទឹកជ្រៅលង់ស្លាប់ខ្លួនឯងនៅស្រុកកំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីបានបង់សំណាញ់នៅខ្នងទំនប់ហើយធ្លាក់ទៅទឹកជ្រៅ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅចំណុចតាមៀវ ភូមិសារ៉ាយអណ្តែត ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឯល សុះ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិកញ្ជោង ឃុំច្រេស ស្រុកកំពង់ត្រឡាច ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើហេតុ ជនរងគ្រោះបាន ទៅបង់សំណាញ់យកត្រី នៅទំនប់តាមាវ ដូចរាល់ដង ហើយគាត់បានទៅបង់ដាច់ឆ្ងាយពីគេ លុះជិតដល់ពេលត្រឡប់ទៅផ្ទះវិញហើយ មិនឃើញជនរងគ្រោះ ក៍នាំគ្នាដើររកដើម្បីបបួលទៅផ្ទះវិញ ដល់ពេលទៅមើលកន្លែងដែលជនរងគ្រោះបង់សំណាញ់ ឃើញតែស្បែកជើង និង ឃើញសំណាញ់អណ្តែតទៅឆ្ងាយ ដោយមានការសង្ស័យ ក៍នាំគ្នាចុះរាវរក ក៍បានប្រទះឃើញជនរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ ដោយជាប់ជើងនិងសំណាញ់ ។
ក្រោយពេលកើតហេតុ ក៍បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីពិនិត្យសាកសព ក្រោយពីសមត្ថកិច្ចចុះទៅធ្វើកោសល្យវិច្ច័យបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដ និង បានប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតែម្តង ៕

ដោយ៖ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print