ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសថា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣៧នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន១៩នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១៖
– ចំនួនអ្នកឆ្លងសរុប៖ ១៥៧៨នាក់
– ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៖ ១០៦២នាក់
– ចំនួនអ្នកជាសះស្បើយ៖ ៩១៧នាក់៕
...