ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Sergio Aguero មានបំណងចង់បន្តទៅកាន់ក្លិបនៅ Premier League រដូវកាលក្រោយនេះ ប្រសិនបើក្លិបMan City មិនបន្តកុងត្រា ខណៈដែលមានការសង្ស័យថ្មីអំពីអនាគតរបស់គេនៅក្លិបមួយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun កាលពីថ្ងៃទី១៨ មីនា។
កីឡាករដែលរកគ្រាប់បាល់នាំមុខគេរបស់ក្លិបMan City វ័យ៣២ឆ្នាំរូបនេះបានផុតកុងត្រានៅរដូវក្តៅនេះ ហើយមិនទាន់ដឹងអំពីកិច្ចព្រមព្រៀងថ្មីសម្រាប់អាណត្តិបន្ទាប់ទេ។ កីឡាកររូបនេះបានលេង១៥នាទីចុងក្រោយនៃការប្រកួតវគ្គជម្រុះ Champions League លើក្រុម BorussiaMonchengladbach នៅប្រទេសហុងគ្រីក្នុងសប្តាហ៍នេះ។
Sergio Aguero មានការខកចិត្តបន្ទាប់ពីការជាពីរបួសសម្រាប់ពេលវេលានៃការប្រកួតចាប់តាំងពីវិលត្រឡប់ទៅរកភាពរឹងមាំកាលពីខែមុនទោះបីជាគាត់បានបង្ហាញខ្លួននៅក្នុងការប្រកួត៣ដងចុងក្រោយក៏ដោយ។ប្រភពដែលស្និទ្ធនឹងកីឡាកររូបនេះក៏បាននិយាយដែរថា គាត់មានការព្រួយបារម្ភអំពីអាជីពរបស់គាត់ដែលមានរយៈពេល១០ឆ្នាំនៅក្នុងក្រុម Man City អាចនឹងឈានដល់ទីបញ្ចប់ដែលគួរឱ្យខកចិត្ត។
កីឡាករូបនេះចង់ស្នាក់នៅទឹកដី Etihad ទៀត ប៉ុន្តែប្រសិនបើគ្មានការផ្តល់ជូននាពេលខាងមុខនេះទេគាត់បានបើកឱ្យចូលរួមជាមួយក្លិបមួយផ្សេងទៀតនៅប្រទេសអង់គ្លេស។
គ្រូបង្វឹកក្លិបMan City លោក Pep Guardiola បាននិយាយថា គាត់នឹងចាប់ផ្តើមគិតអំពីអនាគតរបស់ Aguero នៅក្នុងការប្រកួតអន្តរជាតិនាពេលខាងមុខនេះ។ ប៉ុន្តែលោកក៏បានព្រមានផងដែរថា វាអាចជាចុងបញ្ចប់នៃរដូវកាលមុនពេលដែលអ្វីៗត្រូវបានសំរេច ព្រោះគាត់ចង់ផ្តោតអារម្មណ៍ទាំងស្រុងទៅលើការជំរុញការប្រកួតដើម្បីដណ្តើមពានរង្វាន់។
ជាមួយគ្នានេះមានក្លិបធំៗមួយចំនួនក៏ចាប់អារម្មណ៍លើកីឡាករ Sergio Aguero ផងដែរ ក្នុងនោះមាន Barcelona និង Paris Saint-Germainចង់នាំកីឡាកររូបនេះក្នុងការផ្ទេរដោយឥតគិតថ្លៃនៅរដូវកាលខាងមុខផងដែរ ៕
ដោយ៖ ភារៈ