រដ្ឋបាលរាជធានីភ្នំពេញ បន្ដគូសគំនួស ចរាចរណ៍ នៅលើផ្លូវដែលបានអ៊ុតកៅស៊ូរួច ជាច្រើនខ្សែ នៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញា៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងបន្ដការងារ គូសគំនួសបញ្ជា ចរាចរណ៏ នៅលើផ្លូវដែលបានអ៊ុកកៅស៊ូរួចជាច្រើនខ្សែ នៅខណ្ឌដូនពេញ ការងារនេះ មិនប៉ះពាល់ និងជំងឺកូវិដ-១៩នោះឡើយជាក់ ស្ដែង រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុង យកចិត្តទុកដាក់លើបញ្ហាការខូចខាតផ្លូវដោយទឹកជំនន់ ការកកស្ទះចរាចរណ៍ ការស្ទះប្រព័ន្ធលូ និងរៀបចំសណ្ដាប់ធ្នាប់សាធារណ: នៅក្នុងមូលដ្ឋានទូទាំង ១៤ខណ្ឌក្នុងរាជធានី ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ លើកសោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាតនិងងាយស្រួលក្នុងការធ្វើដំណើរ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី១៩ខែ មីនា ឆ្នាំ២០២១ ខណៈ
ក្រុមការងារ នៃមន្ទីរសារធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងបន្តសកម្មភាព អ៊ុតគំនូសសញ្ញាចរាចរណ៍ គំនូសជាប់ គំនូសដាច់ និងគំនូសសំរាប់ថ្មើរជើង នៅតាមបណ្ដោយ ព្រះអង្គឌួង ព្រះស៊ីសុវត្ដិ និងផ្លូវជាច្រើនខ្សែទៀតដែលកំពុងបន្ដអ៊ុនកៅស៊ូនោះ
នៅក្នុងខណ្ឌដូនពេញ ពិសេសកំណាត់ផ្លូវដែលបានអ៊ុតកៅស៊ូACរួចរាល់ហើយ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ. បានឱ្យដឹងថា ការអ៊ុតគំនូសសញ្ញាចរាចរណ៍ គំនូសជាប់ គំនូសដាច់ និងគំនូសសំរាប់ថ្មើរជើងខាងលើនេះ ធ្វើឡើងទៅតាមការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺត្រូវធ្វើសកម្មភាពទៅលើកំណាត់ផ្លូវដែលបានអ៊ុតកៅស៊ូACរួច ក្រោយពីខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។
សូមបញ្ជាក់ថា៖ នៅក្នុងរាជធានីភ្នំពេញ កំណាត់ ផ្លូវដែលទទួលរងការខូចខាតដោយទឹកជំនន់មានចំនួន២៩ខ្សែ ហើយក្នុងចំនួននេះ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញមានចំនួន១៦ខ្សែ ។ គិតមកដល់ពេលនេះ ផ្លូវទាំង១៦ខ្សែនេះ ក្រុមការងារបានជួសជុលនិងអ៊ុតកៅស៊ូACបានចំនួន១១ខ្សែហើយ ហើយនៅពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងអ៊ុតគំនូសសញ្ញាចរាចរណ៍ គំនូសជាប់ គំនូសដាច់ និងគំនូសសំរាប់ថ្មើរជើង ទៅលើកំណាត់ផ្លូវដែលបានអ៊ុតកៅស៊ូ AC រួចរាល់ហើយនេះ។ ការងារនេះធ្វើឡើងដើម្បីជាប្រយោជន៍ឱ្យអ្នកប្រើប្រាស់ផ្លូវ ងាយស្រួលមើលនិងឃើញច្បាស់អំពីគំនូសចរាចរណ៍ សម្រាប់ធ្វើដំ ណើរបានងាយស្រួល ព្រមទាំងអាចបញ្ជៀសបានរាល់គ្រោះថ្នាក់ក្នុងពេលដែលយានយន្តគ្រប់ប្រភេទធ្វើដំណើរ ព្រមទាំងផ្ដល់ភាពងាយស្រួលដល់អ្នកទេសចរផងដែរ ៕

...

សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print