លោក ឃួង ស្រេង បញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិមនុស្សចាស់ ដើម្បីត្រៀមទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩Astra Zeneca ជូនចាប់ពីយុ៦០ ឆ្នាំឡើងឲ្យរួចរាល់ត្រឹម១៥ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ នារសៀល ថ្ងៃទី១៩ ខែមីនា  បានជំរុញ ឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល សហការរៀបចំមន្ទីរពេទ្យបង្អែកនិងទីតាំង ចាក់ វ៉ាក់សាំងនានានៅទូទាំង រាជធានី ភ្នំពេញ ដើម្បី ចាក់ វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ Astra Zeneca ដែល នៅសល់ចំនួន១០ ម៉ឺនដូសជូនប្រជាពលរដ្ឋដែលមាន អាយុ ចាប់ពី៦០ ឆ្នាំឡើងទៅឲ្យអស់ក្នុងរយៈពេល ១៥ ថ្ងៃ ។

     លោក ឃួង ស្រេង ក៏បានបញ្ជាទៅ អភិបាលខណ្ឌទាំង ១៤ ត្រូវណែនាំទៅចៅសង្កាត់មេភូមិ ធ្វើលិខិត អញ្ជើញ បងប្អូន ប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន របស់ខ្លួន ដើម្បី ឲ្យពួកគាត់ មក ទទួលយក វ៉ាក់សាំង ការពារ ជំងឺ កូវីដ-១៩ ពិសេស បងប្អូន ប្រជាពលរដ្ឋ ដែលមាន អាយុ ចាប់ពី៦០ ឆ្នាំ ឡើងទៅ ។
ជាមួយគ្នា នោះ ក្នុងនាម អាជ្ញាធរ សង្កាត់ ភូមិ ត្រូវ ចុះ ផ្ទាល់ ដល់ទី តាំង ចាក់ វ៉ាក់សាំង ដោយ រៀបចំ ឱ្យ បងប្អូន ប្រជាពលរដ្ឋ ដែល យើង បាន អញ្ជើញ ទៅ ចាក់ វ៉ាក់សាំង នោះ រក្សា គម្លាត សុវត្ថិភាពដើម្បីបង្ការទប់ស្កាត់នូវការរីក រាលដាលនៃជំងឺកូវីដ-១៩ ទៅតាម ការណែនាំ របស់ក្រសួងសុខាភិបាល ។

នៅ រាជធានីភ្នំពេញ មាន មន្ទីរពេទ្យបង្អែក ចំនួន ៨ ទីតាំង ដើម្បី ទទួល ចាក់ វ៉ាក់សាំង Sinopharm និង Astra Zeneca ជូន ដល់ប្រជាពលរដ្ឋដែលរួមមានដូចជា ៖មន្ទីរពេទ្យបង្អែកសម្តេច ឪ , មន្ទីរពេទ្យបង្អែក ចតុមុខ , មន្ទីរពេទ្យបង្អែក ដង្កោ , មន្ទីរពេទ្យបង្អែករាជធានី , មន្ទីរពេទ្យបង្អែក ព្រែកព្នៅ , មន្ទីរពេទ្យបង្អែក ពោធិចិនតុង , មន្ទីរពេទ្យបង្អែក សែនសុខ និង មន្ទីរពេទ្យបង្អែក ច្បារអំពៅ ។ បន្ថែម ពីនេះ ទៀត រដ្ឋបាល រាជធានី ភ្នំពេញ គ្រោង នឹង បង្កើត ឲ្យ មាន ទីតាំង សម្រាប់ ចាក់ វ៉ាក់សាំង បន្ថែមទៀត ផងដែរ ដើម្បី ធ្វើយ៉ាងណា ជំរុញការចាក់ វ៉ាក់សាំង នេះ ឲ្យបានលឿនទៅតាម អនុសាសន៍ ណែនាំ របស់ សម្តេច តេជោ ហ៊ុន សែន ដែលបានមានប្រសាសន៍ ណែនាំ ឲ្យ អាជ្ញាធរ រាជធានី និង ក្រសួងសុខាភិបាល កាលពី ព្រឹក ថ្ងៃទី១៩ មីនា នេះ ។

      លោកបញ្ជាក់ថា ចំពោះ វ៉ាក់សាំង astrazeneca vaccine គឺ ត្រូវចាក់ សម្រាប់តែ មនុស្ស ចាស់ ដែលមាន អាយុចាប់ពី៦០ ឆ្នាំឡើងទៅ ។ ដោយឡែក ចំពោះ មនុស្ស ដែលមាន អាយុ ៦០ ឆ្នាំ ចុះ ត្រូវចាក់វ៉ាក់សាំង Sinopharm របស់ចិន មិនទទួល ការចាក់ វ៉ាក់សាំង astrazeneca vaccine នោះទេ លើកលែងតែបងប្អូន ប្រជាពលរដ្ឋ ដែលបានចាក់លើកទី១ហើយ ។

         សូមបញ្ជាក់ថា  សម្ដេចតេជោហ៊ុនសែននា ព្រឹក ថ្ងៃទី១៩ មីនានេះបានស្នើឲ្យគណៈកម្មការចាក់ វ៉ាក់សាំង ដែលមាន លោកស្រី វេជ្ជបណ្ឌិតឱ វណ្ណឌីន ជាប្រធាន ដំណើរការចាក់ វ៉ាក់សាំង ដោយផ្ដល់ អាទិភាពចាក់ជូនប្រជាពលរដ្ឋដែលមាន អាយុ៦០ ឆ្នាំ ឡើង នៅ រាជធានីភ្នំពេញ ដែលជា តំបន់ រាតត្បាត ច្រើន ។ មិនតែ ប៉ុណ្ណោះ សម្តេចបានស្នើឲ្យលោកស្រី  វេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោក ឃួង ស្រេង ធ្វើ យុទ្ធនាការចាក់ វ៉ាក់សាំងរយៈពេល១៥ថ្ងៃ ជូនពលរដ្ឋ ដែលមាន អាយុ៦០ឆ្នាំ ឡើងនៅ រាជធានី ភ្នំពេញ ហើយមណ្ឌលចាក់ វ៉ាក់សាំង ត្រូវតែធ្វើនៅតាម ខណ្ឌដែលងាយស្រួល ដល់ ប្រជាពលរដ្ឋ ដែល ត្រូវ ធ្វើដំណើរ មកទទួល វ៉ាក់សាំងតែហាមឃាត់ មិនឲ្យចាក់ដល់ មនុស្ស ដែលអាយុក្រោម៦០ ឆ្នាំនោះទេ ។

   សម្ដេចបានស្នើឲ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជ្រើសរើសកន្លែង ដែល យ៉ាងហោចណាស់ ក្នុងមួយខណ្ឌត្រូវមានមួយកន្លែង ដើម្បី ចៀសវាង ការប្រមូលផ្ដុំ ដែលនាំ ឲ្យមានហានិភ័យ នៃ ការចម្លង មេរោគ ។ សម្ដេចបានប្រាប់ឲ្យអ្នកពាក់ព័ន្ធ ត្រូវខិតខំធ្វើការងារនេះ ក្នុងរយៈពេល១៥ថ្ងៃ ដោយចាប់ពី ពេលដែលរៀបចំរួចហើយ មនុស្ស ដែល ត្រូវ មកចាក់គឺ ត្រូវមានការកោះអញ្ជើញពីសំណាក់ អាជ្ញាធរ មិនត្រូវឲ្យមានការអង្គុយរង់ចាំអត់បាយអត់ទឹកដូចពេលកន្លងទៅនោះទេ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា នៅ កម្ពុជា វ៉ាក់សាំងទាំងពីរប្រភេទទាំង វាក់សាំង Astra Zeneca និង វាក់ សាំង Sinopharm មិនបានបង្ក ហានិភ័យណាមួយដូចការ លើកឡើងនៅក្នុងបណ្ដាប្រទេស អឺរ៉ុបនោះ ទេ។  ជាមួយគ្នានោះសម្តេចក៏បាន សុំចិត្ត ពីប្រជាពលរដ្ឋ ឲ្យបន្តការចូលរួម ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះឲ្យបានឆាប់ ៕ 

     

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print