អបអរសាទរ លីវ ជីលី ឈ្នះលើការប្រកួតបោះឆ្នោតមួយក្នុងកម្មវិធីMiss Grand International

ចែករំលែក៖

បាងកក៖ លីវ ជីលី កញ្ញាឯក Miss Grand Cambodia 2020 កញ្ញាបានសាងភាពភ្ញាក់ផ្អើលខ្លាំងលើកម្មវិធីប្រកួតតាមរយៈការបោះឆោតលើបណ្តាញសង្គម មួយមានឈ្មោះថា “Queen With the Golden Grown” ដែលជាកម្មវិធីមួយរបស់ Miss Grand International  ដែលត្រូវបានប្រារព្វឡើងនៅព្រះរាជាណាចក្រថៃ។ ការប្រកាសលទ្ធផលជាផ្លូវការត្រូវបានធ្វើហើយកាលពីរាត្រីថ្ងៃទី១៩ ខែមីនា នៅលើគេហទំព័រផ្លូវការរបស់កម្មវិធីប្រកួតសម្រស់អន្តរជាតិមួយនេះ បន្ទាប់ពីបើកឲ្យមានការប្រកួតជាច្រើនវគ្គ ហើយបេក្ខភាពពីកម្ពុជា បានក្លាយជាបេក្ខនារីចុងក្រោយ៥នាក់ដែលមានពិន្ទុខ្ពស់ត្រូវបានដាក់ឲ្យធ្វើការបោះឆ្នោតរយៈពេល៣ថ្ងៃនោះនិងក្រោមការខិតខំប្រឹងប្រែងពីអ្នកគាំទ្រនៅកម្ពុជា

គណនីផ្លូវការរបស់កម្មវិធីបានប្រកាសថា ម្ចាស់ជ័យលាភីចុងបញ្ចប់ជម្រុះប្រទេសប្រចាំឆ្នាំ ដែលអាចឈានជើងចូលដល់ការប្រកួត២០នាក់ចុងក្រោយដោយស្វ័យប្រវត្តិនោះគឺកញ្ញាឯកមកពីប្រទេសកម្ពុជាដែលមានពិន្ទុសរុបចំនួន ៣៧,៨៣៩៧៦៨ ខណៈដែលពិន្ទុប្រកៀកប្រកិតគ្នានេះត្រូវបានដេញដោយឥណ្ឌូនេស៊ីមានប្រមាណ៣៧,៦៩៦១៤៤ពិន្ទុគឺលើខ្វះគ្នាជាង១សែនពិន្ទុ និងវ៉ាដាច់ប្រទេស កូឡុំប៊ី អេក្វាឌ័រ និងប្រេស៊ីស។

គេចាំបានដែរថាការគិតពិន្ទុត្រូវបានធ្វើឡើងតាមរយៈការការចុចLike , ស្មើនឹង១ពិន្ទុនិង ការShareស្មើនឹង២ពិន្ទុ លើរូបភាពកាត់តការគ្រង់មកុដមាសរបស់ Miss Grand International  ២០២០២០២១។ពិន្ទុដែលនាងទទួលបានគឺកើតចេញពីការសាមគ្គីគ្នារបស់ក្រុមអ្នកស្នេហាវិស័យកញ្ញាឯកនៅកម្ពុជា រួមទាំងប្រជាជនគ្រប់ស្រទាប់វណ្ណៈដែលជួយជំរុញឲ្យមានលទ្ធផលល្អនេះ។

លីវ ជីលីបានធ្វើដំណើរទៅដល់ព្រះរាជាណាចក្រថៃ កាលពីចុងខែកុម្ភៈកន្លងទៅក្រោយពីកម្មវិធីប្រកួតសម្រស់មួយនេះបានពន្យារពេលរៀបចំជាច្រើនខែព្រោះតែ ការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ ។ បេក្ខនារីជាច្រើនប្រទេសមកពីជុំវិញពិភពលោក រួមទាំងកម្ពុជាបានធ្វើដំណើរទៅដល់ព្រះរាជាណាចក្រថៃមុនថ្ងៃទី០១ខែមីនាកន្លងទៅនេះដើម្បីធ្វើចត្តាឡីស័កតាមដានរកមេរោគកូវីដ-១៩។ ថ្ងៃទី១៥ខែមីនានេះគឺជាកម្មវិធីថតរូប ថ្ងៃទី១៦ ខែមីនាគឺជាកម្មវិធីប្រកួតធ្វើម្ហូបថៃ ខណៈដែលម្សិលមិញនេះគឺជាកម្មវិធីទទួលទានអាហាររួមគ្នា និងទស្សនកិច្ចនៅតំបន់ទេសចរណ៍ និងក្រសួងមួយចំនួននាទីក្រុងបាងកកប្រទេសថៃ ហើយព្រឹកថ្ងៃទី១៨ ខែមីនាគឺជាការផ្សាយផ្ទាល់នៃកម្មវិធីជជែកកម្សាន្តដែលកញ្ញា លីវ ជីលី បានក្លាយជាបេក្ខនារីដំបូងនៃកម្មវិធីនេះ។នៅមិនទាន់ដឹងអំពីកាលបរិច្ឆេទបន្តនៃកម្មវីធីប្រកួតឈុតហែលទឹក ប្រកួតឈុតតំណាងជាតិ ការសមឆាក ប៉ុន្តែតាមការគ្រោងទុកកម្មវិធីនេះនឹងបញ្ចប់វគ្គព្រ័ត្រនៅថ្ងៃទី២៧ ខែមីនាឆ្នាំ២០២១។

លីវ ជីលីគឺជាអតីតកញ្ញាឯករងលំដាប់ទី២ បានក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា និងកញ្ញា លឹម សុធាវី ម្ចាស់តំណែងរងលំដាប់ទី១ បានសម្រេចចិត្តបោះបង់តំណែង ក្រោយលេចចេញភាពចម្រូងចម្រាស់ជាមួយក្រុមហ៊ុនផលិតកម្មវិធី។ នាងមានអាយុ២៤ឆ្នាំ កម្ពស់១,៧០ម៉ែត្រ បញ្ចប់ការសិក្សាត្រឹមឆ្នាំទី៣នៃជំនាញហិរញ្ញវត្ថុធនាគារ   មុនពេលចាកចេញពីកម្ពុជាកញ្ញាឯកវ័យអាយុ២៤ឆ្នាំ ស្នើឲ្យមហាជនពិសេសអ្នកគាំទ្រវិស័យកញ្ញាឯកជួយផ្តល់ជាកម្លាំងចិត្ត បញ្ចេញមតិក្នុងន័យកែលម្អជាជាងការរិះគន់បែបជាន់ពន្លិច និងបញ្ចប់ការគិតថាត្រឹមតែជាការចេញទៅប្រកួតដើម្បីជាការអមឆាក ខណៈដែលពេលនេះនាងក៏ត្រូវការកម្លាំងចិត្តដើម្បីបន្តពង្រឹងសមត្ថភាពឲ្យកាន់តែល្អប្រសើរតាមតែអាចធ្វើទៅបាន៕

      

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print