ដុតភ្លើងដាំស្លទុកចោលឆេះផ្ទះអស់១ខ្នងទាំងយប់ នៅក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ផ្ទះមួយខ្នងធ្វើអំពីឈើឫស្សី ប្រក់ស្លឹក ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង បន្ទាប់ពីម្ចាស់ផ្ទះដាំស្លទុកចោល ហេតុការណ៍ភ្លើងឆេះផ្ទះនេះបានកើតឡើងកាលពី៩៖១៥នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ។

    សមត្ថកិច្ចឲ្យដឹងថា ផ្ទះដែលត្រូវអគិភ័យឆាបឆេះនេះមានទំហំ ៣ម៉ែត្រគុណ៤ ម៉ែត្រ ស្ថិតនៅក្នុងភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

    ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះខាងលើនេះមានម្ចាស់ឈ្មោះ ប្រាក់ វុត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

       សមត្ថកិច្ចបានឲ្យដឹងបន្តថានៅមុនពេលកើតហេតុម្ចាស់ផ្ទះ បានរៀបចំដាំស្ល ដាក់ឆ្នាំងលើជើងក្រានរួចបានដើរចេញទៅក្រៅ មួយសន្ទុះក្រោយមកក៏ឃើញភ្លើងឆេះសន្ធោសន្ធៅតែម្តង ភ្លាមៗនោះបានហៅរថយន្តពន្លត់អគ្គិភ័យជួួយអន្តរាគមន៍ បាញ់ទឹកពន្លត់កុំឲ្យរាលដាលបន្តទៀត។

សមត្ថកិច្ច បានអោយដឹងទៀតថា ករណីគ្រោះថ្នាក់អគ្គិភ័យនេះ បានឆេះបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់មួយចំនួនធំ ប៉ុន្តែមិនបណ្ដាលអោយ មានគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិអ្នកជិតខាងឡើយ ។ ហើយមូលហេតុនៃការឆេះគឺបណ្ដាលមកពីការធ្វេសប្រហែស ដុតភ្លើងដាំស្ល ហើយដើរចោល ៕

  

...

ដោយ៖ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print