ខេត្តពោធិ៍សាត់ ៖ បន្ទាប់មានករណីបង្ហោះវីដេអូឃ្លីបមួយក្នុងបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២០ខែមីនាពាក់ព័ន្ធនឹងករណីហិង្សាដ៏សាហាវព្រៃផ្សៃមួយរួចមក លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានបញ្ជាកម្លាំងមន្រ្តីក្រោមឱវាទឱ្យចុះស្រាវជ្រាវ និងបង្រ្កាបដោយបាននាំខ្លួនជនបង្កយកមកបន្តនីតិវិធី នារសៀលថ្ងៃអាទិត្យ ៨កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ។
មន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា ម្ដាយមានចិត្តដូចអប្រិយឈ្មោះ វ៉ែន សុធន់ អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្ន ភូមិកណ្ដុរ ស
បឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរ កម្មការិនីកាត់ដេរ នៅរោងចក្រយីហោតៃអុីហ្សី។ ចំណែកជនរងគ្រោះឈ្មោះ ឈឿន ណារី ភេទស្រី អាយុ ៧ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាកូនបង្កើតជនដៃដល់) រៀនថ្នាក់ទី២ មានឪពុកឈ្មោះ នី សាំង អាយុ៣៨ឆ្នាំ
ជនជាតិខ្មរ(ឪុពុកចុង) មុខរបរ កម្មករសំណង់ ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលដដែលបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះបានយកលុយម្តាយចំនួន២០០០រៀល(ពីរពាន់រៀល) ទៅទិញទឹកខ្នុរក្រឡុកចំនួន៤ដបមកចែកបងប្អូនផឹក។ ពេលមកដល់ផ្ទះវិញស្រ្តីជាម្តាយ(វ៉ែន សុធន់)បានសួរនាំកូនពីរឿងបាត់លុយ ភ្លាមនោះជនរងគ្រោះជាកូនបានឆ្លើយប្រាប់ថា៖ នាងបានយកទៅទិញទឹកខ្នុរក្រឡុកចែកបងប្អូនផឹក ស្រាប់តែស្រ្តីជាម្តាយស្ទុះទៅវាយបោចសក់ ទះកំផ្លៀង និងជាន់កទៅលើដីបណ្តាលឱ្យរងរបួសគ្រាំក្នុងខ្លួន ។
ក្រោយពីមានការភ្ញាក់ផ្អើលក្នុងបណ្ដាញសង្គម ឃើញវីដេអូឃ្លឹបយ៉ាងសាហាវព្រៃផ្សៃខាងលើ លោកស្នងការនគរបាលខេត្តពោធិ៍សាត់ បានបញ្ជាឲ្យស្រាវជ្រាវ និងធ្វើអន្តរាគមន៍ភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់យកមកសាកសួរតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖បុឹម ពិន
https://youtu.be/K-kcKy2sga4