នាំសង្សារចូលផ្ទះសំណាក់រួមភេទបានសម្រេច ព្រឹកឡើងដឹងដល់ម្ដាយខាងស្រីប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងរួចមក បានដឹកសង្សារជាអនីតិជនរបស់ខ្លួនតាមម៉ូតូចូលផ្ទះសំណាក់ ហើយក៏លួងលោមរួមភេទបានសម្រេច។ លុះព្រឹកឡើងដឹងដល់ម្ដាយខាងស្រី ក៏ប្តឹងសមត្ថកិច្ចស្រុកខ្សាច់កណ្ដាលឲ្យធ្វើការចាប់ឃាត់ខ្លួនភាគីខាងប្រុសនោះតែម្ដង។ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែមីនា​ឆ្នាំ២០២១ វេលាម៉ោង២១និង០០នាទីយប់ នៅចំណុចផ្ទះសំណាក់យីហោស្វាយជ្រំ ស្ថិតក្នុងភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

     មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះមានអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យឈ្មោះ ភាព ដាវ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ មានទីលំនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលលទ្ធផលធ្វើតេស្តទឹកនោមវិជ្ជមាន(+) មានសារធាតុញៀន  ត្រូវឃាត់ខ្លួន។ 

     ប្រភពដដែលបន្តថា អស់រយៈពេល៣ឆ្នាំមកហើយដែលជនរងគ្រោះបានមកស្នាក់នៅផ្ទះជាមួយបងស្រីខ្លួននៅភូមិព្រែកបង្កង ឃុំព្រែតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីរៀនសូត្រ ហើយរយៈពេលកន្លះខែកន្លងមកជនរងគ្រោះបានមានទំនាក់ទំនងស្នេហាជាមួយជនសង្ស័យឈ្មោះ ភាព ដាវ៉ាន់ តាមរយៈប្រព័ន្ធហ្វេសប៊ុកជាសង្សានឹងគ្នា។លុះមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី ជនសង្ស័យនិងមិត្តភក្តិឈ្មោះ ប៉ុន កុលចារ៉ា ភេទប្រុស និងឈ្មោះ ហេង បញ្ញា ភេទប្រុស កំពុងផឹកស្រាបៀរ ខណៈនោះជនរងគ្រោះបានទូរស័ព្ទសួរឈ្មោះ ភាព ដាវ៉ាន់ ថា បងឯងនៅឯណា? ភ្លាមនោះឈ្មោះ ភាព ដាវ៉ាន់ ឆ្លើយថា ខ្ញុំកំពុងផឹក។ បន្ទាប់មកជនរងគ្រោះនិយាយថា​ ខ្ញុំឈ្លោះគ្នាជាមួយឪពុកខ្ញុំ ខ្ញុំចង់ចេញពីផ្ទះ ហើយឈ្មោះ ភាព ដាវ៉ាន់ សួរថា អ៌ីចឹងមកផឹកអត់ ?  ភ្លាមនោះជនរងគ្រោះឆ្លើយថា ចា៎! ពេលនោះឈ្មោះ ភាព ដាវ៉ាន់ បានជិះម៉ូតូមកឌុបជនរងគ្រោះទៅផឹកស្រាបៀរនៅផ្ទះរបស់ឈ្មោះ ប៉ុន កុលចារ៉ា រហូតដល់ម៉ោង១៩៖៣០នាទី ហើយឈ្មោះ ភាព ដាវ៉ាន់ បានជិះម៉ូតូឌុបជនរងគ្រោះចូលទៅក្នុងផ្ទះសំណាក់យីហោស្វាយជ្រំ នៅភូមិបារាជ ឃុំស្វាយជ្រំ ចំណែកឈ្មោះ ប៉ុន  កុលចារ៉ា និងឈ្មោះ ហេង បញ្ញា ក៏ទៅជាមួយដែរ។ ពេលទៅដល់ក៏ចូលទៅដេកនៅក្នុងបន្ទប់លេខ០០៨ (បន្ទប់មានគ្រែ២) ដោយជនសង្ស័យនិងជនរងគ្រោះដេកលើគ្រែ១ជាមួយគ្នា ចំណែកឈ្មោះ ប៉ុន កុលចារ៉ា និងឈ្មោះ ហេង បញ្ញា បានដេកលើគ្រែ១ជាមួយគ្នាដែរ។  លុះដល់ម៉ោង២១និង០០នាទី ជនសង្ស័យនិងជនរងគ្រោះ បានរួមភេទជាមួយគ្នាបានសម្រេច១លើក។មកដល់ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី ឈ្មោះ ភាព ដាវ៉ាន់ ជិះម៉ូតូឌុបជនរងគ្រោះចេញពីផ្ទះសំណាក់ជូនមកផ្ទះវិញ។ ពេលមកដល់ផ្ទះឈ្មោះ មាស សារិត ជាម្តាយរបស់ជនរងគ្រោះ បានសួរនាំកូនស្រី។ បន្ទាប់មកម្តាយនាងក៏ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ  ហើយសមត្ថកិច្ចប៉ុស្តិ៍ចុះធ្វើអន្តរាគមន៍ឃាត់ខ្លួនឈ្មោះ ភាព ដាវ៉ាន់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធី៕

     

...

ដោយ៖ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print