ព្រហើនខ្លាំងណាស់! ផឹកសុីឈ្លោះគ្នាជាមួយប្រពន្ធហើយ ពេលសន្តិសុខទៅហាមឃាត់គំរាមរកបាញ់បើសិនជាគេមានកាំភ្លើង ហើយអូសយកខ្មោចទៅបោះចោលទៀត

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ជាសន្តិសុខយាមការដ្ឋានមួយ​ស្ថិតនៅក្រោយភោជនីយដ្ឋានវិមានអាហារ​ ត្រូវបានបុរសម្នាក់ក្នុងចំណោមបក្សពួក៥នាក់ដែលផឹកសុីស្រវឹងឈ្លោះគ្នាផ្អេីលរំខានដល់កម្មករដែលកំពុងធ្វេីការនៅក្បែនោះមកប្រាប់សន្តិសុខ​ឱ្យទៅប្រាប់កុំឱ្យពួកនោះមាត់ឮពេករំខានដល់ពួកគាត់ដែលកំពុងធ្វេីការ។
ហេតុការណ៍នេះ​បានកេីតឡេីងនៅវេលាម៉ោង២ៈ៤០នាទីរសៀលថ្ងៃទី២២ខែមិីនាឆ្នាំ២០២១​ នៅត្រង់ចំណុចការដ្ឋានបុរី​មួយកន្លែង ស្ដិតនៅខាងក្រោយភោជនីយដ្ឋានវិមានអាហារ​ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
យោងតាមប្រភពពីសន្តិសុខដែលគេគំរាមរកវ៉ៃនិងបាញ់នោះ​បានប្រាប់ឱ្យដឹងថា​ ក្រុមជេីងខ្លាំងដែលប្រមាថមកលេីគាត់​ ឃេីញផឹកសុីតាំងពីព្រឹកមកម្ល៉េះក្នុងឃ្លាំងដ៏ធំទេីបធ្វេីថ្មីក្បែរនោះ មានគ្នា៥នាក់ស្រី២​ ជាប្ដីប្រពន្ធនិឹងគ្នា​ លុះមកដល់ម៉ោងកេីតហេតុខាងលេី​ក៏មានកម្មករដែលកំពុងធ្វេីការមកប្រាប់សន្តិសុខថា​ មានគេឈ្លោះគ្នាស្រែកឡូឡារំខានដល់ពួកគាត់ដែលកំពុងធ្វេីការ​។ ពេលទទួលបានសំណូមពរនេះរូបគាត់ក៏ដេីរទៅប្រាប់ខណៈដែលបុរសប្រមឹកម្នាក់កំពុងឈ្លោះជាមួយប្រពន្ធ​ ភ្លាមនោះស្រាប់តែជននោះបែរមកជេរប្រមាថរូបគាត់ដែលជាសន្តិសុខទៅវិញ​ ដោយប្រមាថរកគប់ក្បាលនិឹងដុំថ្មហេីយបបួលចូលក្នុងឃ្លាំងវ៉ៃមួយស្មេី​ ថែមទាំងនិយាយថា៖ បេីគេមានកាំភ្លេីងគេបាញ់បំបែកក្បាលគាត់គ្រវាត់ចោលទៀតផង។ ចំណែករូបគាត់ក៏ធ្វេីការតាមការងាររបស់ខ្លួន​ដោយហៅតាមអាយកូមទៅមេេបស់ខ្លួនដេីម្បីមកជួយ។
ក្រោយកេីតហេតុ​ ឃេីញមានសន្តិសុខមកជាច្រេីននាក់សហការជាមួយសមត្ថកិច្ចខណ្ឌជ្រោយចង្វាចុះមកដល់​ បានធ្វេីការអប់រំទៅបុគ្គលដែលគំរាមវាយនិងប្រមាថជីវិតគេ​ ដោយសម្របសម្រួលបញ្ចប់រឿង​ ព្រោះមិនទាន់បង្កជាហិង្សាមានរបួសស្នាមនៅឡេីយ៕

...

ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print