កម្លាំងការពារព្រំដែន ឃាត់មនុស្ស៤នាក់ចូលមកពីថៃយកទៅធ្វើចត្តាឡីស័ក

ចែករំលែក៖

ខេត្ត​បាត់ដំបង ៖ កម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩ សហការជាមួយ កម្លាំងយោធាវរសេនាតូច៥៣៣, កម្លាំងសឹករងស្រុកសំពៅលូន​ បានទៅទទួលប្រជាពលរដ្ឋត្រឡប់មក​ពីប្រទេសថៃ​ ចូលមកប្រទេសកម្ពុជាវិញ ចំនួន​ ៤ នាក់ ,​ ក្នុងនោះមានស្រី ១ នាក់ ក្មេងប្រុស​១ នាក់​ និ​ងក្មេងស្រី ១ នាក់នៅចំណុចភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង និងនៅចំណុចភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបងដើម្បីយកទៅធ្វើចត្តាឡីស័ក ។

ប្រតិបត្តិការនេះប្រព្រឹត្តទៅនៅ​រសៀលថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ ក្រោមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាតគឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង  បន្ទាប់ពីដឹងថា ប្រជាពលរដ្ឋទាំងនោះចេញចូលទៅធ្វើការនៅប្រទេសថៃមិនស្របច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីធ្វើការសាកសួររួចសមត្ថកិច្ចចម្រុះបានធ្វើការអប់រំណែនាំបងប្អូនទាំងនោះ ព្រមទាំងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print