ថមមី បង្ហើបពីហេតុផលដែលរូបលោកអវិជ្ជមាន ខណៈភរិយារបស់លោកសួស វីហ្សា វិជ្ជមានកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីមានការភ្ញាក់ផ្អើលអំពីការរកឃើញវិជ្ជមានកូវីដ-១៩ លើតារាចម្រៀង សួស វីហ្សា កាលពីម្សិលមិញមក ក៏បានបង្កើតជាចម្ងល់អំពីមូលហេតុដែលលោកថមមី ជាស្វាមីមិនមានវិជ្ជមានទៅវិញ។ ជុំវិញចម្ងល់នេះលោកថមមី បានសរសេរសារដ៏វែងអន្លាយមួយតាមបណ្ដាញសង្គម Facebook បង្ហាញពីមូលហេតុដែលរូបលោកអត់ឆ្លងជំងឺនេះ បន្ទាប់ពីលោកបានឈ្លេចសួរពេទ្យ ហើយគ្រូពេទ្យបានបញ្ជាក់ដោយខ្លីលើលក្ខណៈពិសេសនេះ។

លោកថមមី និយាយថា៖”ពេទ្យថា អាចមកពីកក្តាសុខភាពរបស់ខ្ញុំល្អខ្លាំងដោយមានក្រុមឈាម 0+ មានអង់ទីគ័រ មានវ៉ាក់សាំង២ដង រួមផ្សំនឹងការហាត់ប្រាណផងដែរ។ តែខ្ញុំក៏នៅតែធ្វើចក្តាឡីស័កខ្លួន១៤ថ្ងៃទៀតក្នុងបន្ទប់តែឯងនៅផ្ទះ…ចំណែកភរិយាខ្ញុំ គឺជាមនុស្សទី១នៅប្រទេសកម្ពុជាដំបូងគេដែលយកសំណាក៣លើកទើបពិនិត្យឃើញមេរោគនេះ”។ ចំពោះករណីភរិយារបស់លោកធ្វើតេស្ត៣ដងហើយទើបរកឃើញមេរោគនេះ ត្រូវបានគ្រូពេទ្យពន្យល់ថា អាចមកពីសុខភាពរបស់ភរិយាលោកល្អ ហើយមេរោគនៅក្នុងខ្លួនទើបតែចេញសញ្ញាពេលនាងចុះខ្សោយ ហើយស្ថានភាពបែបនេះ នាងអាចនឹងព្យាបាលឆាប់ជាសះស្បើយឡើងវិញ។ទោះជាយ៉ាងណាលោក ថមមី ក៏បានបួងសួងសុំឲ្យភរិយារបស់លោក គឺតារាចម្រៀង សួស វីហ្សា ឆាប់បានជាសះស្បើយហើយត្រឡប់មកផ្ទះវិញរស់នៅជុំគ្រួសារ ខណៈដែលរូបលោកនិងសាច់ញាតិ ព្រមទាំងអ្នកគាំទ្រជាច្រើនកំពុងរង់ចាំដំណឹងល្អពីសុខភាពរបស់នាង។ 

  ដំណឹងនៃការលេចឮអំពីក្រុមឈាមប្រភេទOប្រឈមហានីភ័យទាបជាងក្រុមអ្នកមានប្រភេទឈាមផ្សេងនោះបានកើតមានក្នុងរយៈពេលចុងក្រោយនេះ។ ការអះអាងនេះគឺជាការណ៍ពិត ព្រោះអ្នកមានឈាមក្រុម O ពិតជាមានគ្រោះកើតជំងឺកូវីដ-១៩ ជំងឺសរសៃឈាមបេះដូង តិចជាងអ្នកមានឈាមក្រុម A ក្រុមB និង ក្រុមAB ដែលក្នុងនោះ អ្នកមានឈាមក្រុមA ងាយរងគ្រោះកើតជំងឺកូវីដ-១៩ខ្ពស់ជាងគេ។នេះបើយោងតាមលទ្ធផលនៃការសិក្សាជាង៤០ និងថ្មីចុងក្រោយទើបចេញផ្សាយកាលពីដើមខែ មីនា ឆ្នាំ២០២១ ដោយក្រុមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យHarvard និងEmoryនៃសហរដ្ឋអាមេរិក។ ប្រភពថា កូរ៉ូណាវីរុសថ្មី Sars-CoV2 ដែលជាភ្នាក់ងារបង្កជំងឺកូវីដ-១៩ ហាក់ចូលចិត្តតែទៅតោងកោសិកានៃប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្សមានឈាមក្រុមA ជាងមនុស្សមានឈាម ក្រុមB និងO។ ការសិក្សាដដែលបានបង្ហាញដែរថា ប្រភេទឈាម ពិតជាមានឥទ្ធិពល និងមានចំណែកក្នុងការរំលេចជំងឺបង្ករោគផ្សេងទៀត។មនុស្សក្រុមឈាម O  គ្មានអង់ទីហ្សែន A និង Bទេ ប៉ុន្តែមានអង់ទីគ័រ ប្រឆាំងអង់ទីហ្សែន A និង អង់ទីហ្សែន B ក្នុងផ្លាស្មា៕ 

             

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print