ពលរដ្ឋអុីស្រាអែលនាំគ្នាទៅបោះឆ្នោតលើកទី៤ក្នុងរយៈពេល ២ឆ្នាំ

ចែករំលែក៖

នៅថ្ងៃទី២៣ខែមីនា ចាប់ពីម៉ោង៧ព្រឹក(ត្រូវនឹងម៉ោង១២ថ្ងៃត្រង់ម៉ោងនៅកម្ពុជា) ការិយាល័យបោះឆ្នោតទាំងអស់នៅទូទាំងប្រទេសអុីស្រាអែលត្រូវបើកដើម្បីឱ្យពលរដ្ឋបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រថ្មី។
នេះជាការបោះឆ្នោតលើកទី៤ហើយ នៅក្នុងប្រទេសអុីស្រាអែល ក្នុងរយៈពេល២ឆ្នាំកន្លងមក។ កន្លងមក រដ្ឋាភិបាលចម្រុះបានបរាជ័យនៅក្នុងការអនុម័តច្បាប់ស្តីពីមូលនិធិជាតិ ក្នុងដំណាក់កាលឆ្នាំ២០២០-២០២១។ តាមការលើកឡើងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតអុីស្រាអែល មានពលរដ្ឋប្រមាណ៦,៥លាននាក់ គ្រប់អាយុទៅបោះឆ្នោតនៅការិយាល័យទាំង១៣.៦៨៥ កន្លែងទូទាំងប្រទេស។
ក្នុងពេលដែលកូវីដ-១៩ រាលដាលខ្លាំង អុីស្រាអែលបានប្រើប្រាស់ដ្រូនដើម្បីតាមដានទីតាំង ការិយាល័យបោះឆ្នោតចំនួន៧៥១កន្លែង។ ជាមួយគ្នានេះដែរ ក៏មានការិយាល័យបោះឆ្នោត ចំនួន៣៨កន្លែងរៀបចំឡើងនៅមន្ទីរពេទ្យ ឲ្យអ្នកជំងឺទៅបោះឆ្នោត។
នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Ben Gurion ក៏បានដាក់ការិយាល័យបោះឆ្នោតចំនួន៤ ដើម្បីផ្តល់លក្ខណៈងាយស្រួលដល់ពលរដ្ឋអុីស្រាអែល ដែលវិលមកពីក្រៅប្រទេស ក្រោយការលុបច្បាប់បម្រាមកាលពីដើមសប្តាហ៍កន្លងមក។ ពលរដ្ឋទៅបោះឆ្នោតគឺត្រូវតែអនុវត្តច្បាប់គម្លាតសង្គមដើម្បីបញ្ចៀសការឆ្លងកូវីដ-១៩ ។
ដោយសារតែឥទ្ធិពលនៃកូវីដ-១៩ ការឃោសនាបោះឆ្នោតមិនអធឹកអធមដូចកាលពីមុនឡើយ ហើយការឃោសនាបោះឆ្នោត ភាគច្រើនធ្វើឡើងតាមអនឡាញតែប៉ុណ្ណោះ។ តាមការស្ទង់មតិ គណបក្សរបស់លោកណេតាន់ យ៉ាហ៊ូនៅតែនាំមុខដដែល៕ ដោយ សាធី


រូបភាព៖ I24news

...

រូបភាព៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print