សាំ​យ៉ុ​ង​បើក​លឿន​ជ្រុល​ចង្កូត​ធ្លាក់​ទៅ​មួយ​ច​ម្ហៀ​ង​ផ្លូវ​ធ្លាយ​ចេញ​ឈើប្រណិត​ជា​ច្រើន​សន្លឹក

ចែករំលែក៖

​ខេត្តក្រចេះ​៖​ឈើប្រណិត​ជា​ច្រើន​សន្លឹក​ ត្រូវ​បាន​ធ្លាយ​ចេញពី​ក្នុង​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ ព​ណ៍​សរ​១​គ្រឿង​ គ្មាន​ស្លាក​លេខ​ ក្រោយ​ពី​រថយន្ត​មួយ​នេះ​ បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ ក៏​ជ្រុល​ចង្កូត​ធ្លាក់​ទៅ​មួយ​ច​ម្ហៀ​ង​ផ្លូវ​ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្នួល​ នាំ​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​ នៅ​អធិការដ្ឋាន​។​

​នគរបាល​ស្រុក​ស្នួល​បានឱ្យ​ដឹង​ថា​ ហេតុ​ការ​រថយន្ត​សាំង​យ៉ុ​ង​ បើក​ធ្លាក់​ផ្លូវ​បង្ក​ដោយ​ខ្លួនឯង​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​១​ ខែកក្កដា​ នៅ​ក្នុង​ឃុំ​ឃ្សឹ​ម​ ស្រុក​ស្នួល​ ខេត្តក្រចេះ​ ចំណែក​អ្នកបើកបរ​រថយន្ត​ បាន​រត់គេច​ខ្លួន​បាត់​។​
​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា​ រថយន្ត​សាំង​យ៉ុ​ង​បង្ក​ដោយ​ខ្លួនឯង​នេះ​ បាន​ដឹក​ជញ្ជូន​ឈើប្រណិត​ចេញពី​ខេត្តស្ទឹងត្រែង​ តាម​ផ្លូវជាតិ​លេខ​៧​ ដោយ​ឆ្លងកាត់​ស្រុក​ស្នួល​ ខេត្តក្រចេះ​ ឆ្ពោះ​យក​ទៅ​លក់​នៅ​ក្នុងស្រុក​មេ​ម៉ត់​ ខេត្ត​ត្បូងឃ្មុំ​។​

​ប្រភព​បន្ត​ថា​ កន្លង​ទៅ​គឺ​គេ​មិន​ដែរ​ឃើញ​ ក្រុម​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​ចាប់​បង្ក្រាប​ក្រុម​រថយន្ត​ដឹកឈើ​ទាំងនេះ​ទេ​ ដោយ​ពលរដ្ឋ​នៅ​តំបន់​នោះ​បាន​អះអាង​ថា​ គឺ​ឃើញ​តែ​ក្រុម​មន្ត្រី​ជំនាញ​មេព្រៃ​ចាប់​បង្ក្រាប​តែ​រថយន្ត​ ឬ​ រ​ម៉ក​ម៉ូតូ​ដឹកឈើ​ជន្លង់ម្រេច​ របស់​ពលរដ្ឋ​ក្រីក្រ​ ដែល​ដឹក​ក្រាន់​ច​ញ្ចឹ​ម​ឆ្នាំងបាយ​តែ​ប៉ុណ្ណោះ​ ។​ចំណែក​រថយន្ត​ដឹកឈើ​ប្រណិត​ ក្នុង​មួយ​ថ្ងៃ​ មួយ​ថ្ងៃ​ មាន​ចំនួន​រាប់​សឹ​ប​គ្រឿង​ គឺ​មិន​ដែរ​ឃើញ​ក្រុម​មន្ត្រី​ជំនាញ​ទាំងនោះ​ ធ្វើការ​ចាប់​បង្ក្រាប​ឡើយ​ គឺ​ឃើញ​តែ​ក្រុម​សមត្ថកិច្ច​ បាន​ចត​ក្បាល​ឡាន​តាម​ដងផ្លូវ​បណ្តាក់​គ្នា​ដូច​ខ្ច​ង​ចាំ​យក​លុយ​ ពី​រថយន្ត​ដឹកឈើ​ទាំងនេះ​តែ​ប៉ុណ្ណោះ​។​
​អធិការរង​នគរ​បាន​ស្រុក​ស្នួល​ ទទួល​បន្ទុក​សណ្តាប់ធ្នាប់​ លោក​វរៈសេនីយ៍ត្រី​ កែវ​ វី​ណូ​ បានឱ្យ​ដឹង​ថា​ រថយន្ត​បើក​ធ្លាក់​ផ្លូវ​បង្ក​ដោយ​ខ្លួនឯង​នេះ​ ជា​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង​ព​ណ៍​សរ​ គ្មាន​ស្លាក​លេខ​ ហើយ​រថយន្ត​មួយ​គ្រឿង​នេះ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិច​ ទៅ​កើត​ លុះ​មក​ដល់​ចំនុច​កើតហេតុ​ក្នុង​ឃុំ​ឃ្សឹ​ម​ រថយន្ត​នេះ​ក៏​បាន​រេ​ចង្កូត​ធ្លាក់​ទៅ​មួយ​ច​ម្ហៀ​ង​ផ្លូវ​។​
​លោក​បន្ត​ថា​ ក្រោយ​ពី​កើតហេតុ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ ចំណែក​រថយន្ត​និង​ឈើ​ បួន​,​ប្រាំ​ សន្លឹក​ជា​ប្រភេទ​ឈើ​ជ្រេះ​ពុកៗ​ នៅ​ក្នុង​រថយន្ត​ ត្រូវ​បាន​នគរបាល​នាំ​មក​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការ​រ​ដ្ឋា​ន​។​ដោយឡែក​អ្នក​ឃើញ​ហេតុ​ការ​បាន​និយាយ​ថា​ ឈើ​នៅ​ក្នុង​រថយន្ត​សាំង​យ៉ុ​ង​នោះ​ គឺ​មាន​ជាង​២០​សន្លឹក​គឺ​មិន​ដូច​ការ​អះអាង​របស់​លោក​អធិការរង​ ថា​មាន​តែ​បួន​,​ប្រាំ​សន្លឹក​ នោះ​ទេ​។​
​ដោយឡែក​លោក​ ឡាយ​ ធុ​ច​ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្នួល​បានឱ្យ​ដឹង​ថា​ លោក​មិន​ទាន់​បាន​ទទួល​ព័​ត៍​មាន​នេះ​នៅឡើយ​ទេ​ ព្រោះ​លោក​រវល់​ប្រជុំ​ ណាមួយ​ខាង​អធិការ​មិន​ទាន់​បាន​រាយការណ៍​មក​ទេ​ តែបើ​គេ​ប្រគល់​ឫ​មិន​ប្រគល់​ចាំ​លោក​ប្រាប់​នៅ​ពេល​ក្រោយ​៕​

20150701-141807.jpg

20150701-141813.jpg

...

20150701-141817.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print