តាមគេហទំព័រ Worldometers គិតមកដល់ព្រឹកថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ 124.741.549 នាក់ ក្នុងនោះមានអ្នកស្លាប់ 2.744.450 នាក់ និងជាសះស្បើយ100.579.909នាក់ ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោក មានអ្នកឆ្លងកូវីដ-១៩ថ្មីដល់ទៅ438.465នាក់ និងស្លាប់9.273នាក់។
អាមេរិកគឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានអ្នកឆ្លងជាង ៣០,៦លាននាក់និងស្លាប់ ជាង ៥៥៦ពាន់នាក់ ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ប្រទេសដែលមានករណីឆ្លងច្រើនជាងគេ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ៧៨.៤០០នាក់, អាមេរិកមាន ៤៧.៧៨២នាក់, ឥណ្ឌាមានអ្នកឆ្លង៤៧.២៦៤នាក់ , តួកគីមានអ្នកឆ្លង២៥.១៨២នាក់ ,
អុីតាលី ១៧.៧៦៥នាក់ , បារាំង ១៨.៦៧៨នាក់…។
នៅក្នុងតំបន់អឺរ៉ុបមានករណីឆ្លងកូវីដ-១៩ ច្រើនជាងគេ គឺមានដល់ទៅ ជាង ៣៧,៨លាននាក់ និងស្លាប់ ៨៨៤នាក់។ ក្នុងថ្ងៃទី២៣ខែមីនា នៅទូទាំងទ្វីបមានករណីឆ្លង 148.536 នាក់ និងស្លាប់3.690នាក់ ។
ទ្វីបអាស៊ីមានករណីឆ្លង 27.221.880 និងស្លាប់418.560នាក់ ហើយក្នុងរយៈពេល២៤ម៉ោងកន្លងមក អាស៊ីមានករណីឆ្លង 133.317នាក់ និងស្លាប់ 1.091នាក់។ ក្នុងចំណោមអ្នកឆ្លងនៅក្នុងទ្វីបអាស៊ីជាង ២៧លាននាក មានជាង ២៥លាននាក់ហើយបានព្យាបាលជាសះស្បើយ។
នៅអាមេរិកខាងជើងមានករណីឆ្លង សរុប 35.220.274 នាក់ និងស្លាប់ 805.587នាក់ ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមកតំបន់នេះមានអ្នកឆ្លងថ្មី 56.639 នាក់ ។ អាមេរិកខាងត្បូង មាន ករណីឆ្លង ជាង 20.193.816 នាក់និងស្លាប់ 523.535។
នៅទ្វីបអាហ្វ្រិកមានករណីឆ្លង 4.156.206 និងស្លាប់110.671នាក់៕