ការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយរបស់ក្រុម Real Madrid ជាមួយក្រុម Liverpool ក្របខ័ណ្ឌ Champions League នឹងមិនផ្លាស់ប្តូរទៅក្រៅប្រទេសទេបន្ទាប់ពីមានការបន្ធូរបន្ថយការឆ្លងមេរោគ។
ប្រទេសអេស្ប៉ាញបានដាក់កម្រិតលើការហោះហើរពីចក្រភពអង់គ្លេសកាលពីខែធ្នូលើក្តីបារម្ភនៃការផ្លាស់ប្តូរនៃជំងឺ Covid-19 ដែលប៉ះពាល់ដល់ទំនាក់ទំនងអឺរ៉ុបដែលពាក់ព័ន្ធនឹងក្រុម Chelsea និង ក្រុមManchester United ។
គោលការណ៍នេះនឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមីនាជាមួយនឹងក្រុមហង្សក្រហម Liverpool ដែលត្រូវប្រឈមមុខជាមួយ Real Madrid នៅថ្ងៃទី៦ ខែមេសា។
ចំណែកក្រុមអេស្ប៉ាញ Granada ក៏អាចធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមបិសាចក្រហម Manchester United នៅ Europa League នាថ្ងៃទី៨ ខែមេសាផងដែរ។
ប្រទេសផ្សេងទៀតបានដាក់កម្រិតស្រដៀងគ្នាលើការធ្វើដំណើរពីចក្រភពអង់គ្លេសដែលនាំឱ្យការប្រកួតរវាងក្រុម Manchester City និង Borussia Monchengladbach ផ្លាស់ប្តូរជើងទាំង២នៃការជួបគ្នាចុងក្រោយរបស់ពួកគេទៅទីក្រុង Budapest ជាមួយក្រុម Liverpool និងក្រុម RB Leipzig ធ្វើដូចគ្នាសម្រាប់ការប្រកួតរបស់ពួកគេ ។
គួរបញ្ជាក់ថា ការប្រកួត Champions League ជើងទី១ វគ្គ៨ក្រុមចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមេសា (ក្រុម Man City ប៉ះ Dortmund និង Real Madrid ប៉ះ Liverpool) និងថ្ងៃទី៧ ខែមេសា (ក្រុម Porto ប៉ះ Chelsea និង Bayern Munich ប៉ះ PSG)។ ចំណែកវគ្គជម្រុះ៨ក្រុមចុងក្រោយជើងទី១ ពានរង្វាន់ Europa League នឹងប្រកួតនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ៕ ដោយ៖ ភារៈ