លីវ ជីលី បង្ហាញឈុតតំណាងជាតិបានយ៉ាងល្អលើឆាកអន្តរជាតិ Miss Grand International 2020

ចែករំលែក៖

ថៃ៖ កាលពីរាត្រីថ្ងៃទី២៤ ខែមីនាឆ្នាំ ២០២១នេះកម្មវិធីMiss Grand International ដែលបាននិងកំពុងប្រព្រឹត្តិរៀបចំនៅរាជធានីបាងកកប្រទេសថៃនោះ បានរៀបចំការប្រកួតឈុតតំណាងជាតិជាផ្លូវការហើយដែល។ កម្មវិធីនេះត្រូវបានអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា និងបណ្តាប្រទេសជាច្រើនមានការចាប់អារម្មណ៍ ខណៈដែលបេក្ខនារីច្រើនជាង៦០ប្រទេសដែលបានចូលរួមនឹងបង្ហាញរូបសម្រស់អមដោយសម្លៀកបំពាក់ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ និងពោរពេញដោយភាពច្នៃប្រឌិតសម្រាប់អ្នករចនាម៉ូតជាតិសាស្ត្រនីមួយៗ។
យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់Miss Grand Cambodia បានដំណាលអំពីឈុតនេះបានរៀបរាប់ថាជាយូលង់មកហើយប្រទេសកម្ពុជាមានជំនឿយ៉ាងមុតមាំថាដែនដីព្រះនគរមួយនេះមានបឋមក្សត្រីជាបុត្រីនៃស្តេចនាគ និងគោរពលទ្ធិមាតធិប្បតេត្យ ពោលគឺគោរពស្ត្រីជាធំ។ ស្រីន្ទ្រវីរៈទេវីតំណាងឲ្យស្ត្រីដែលពោរពេញដោយភាពអង់អាចហានក្លា ជាអ្នករក្សាការពារដែននគរដែលមានអរិយធម៌ដ៏ខ្ពង់ខ្ពស់ និងពោរពេញដោយសម្បូរសម្បត្តិធម្មជាតិ និងរតនៈវត្ថុដ៏មហាសាល។ នាគីមហានាថជាការរំលឹកនូវព្រះគុណដ៏ធំធេញរបស់ព្រះមាតានាគជាមាតាមហានគរដែលប្រកដោយរិទ្ធីតេជះដែលបានបង្កើត និងឃុំគ្រងរក្សាប្រទេសកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ។ ឈុតនេះរចនា ដោយ លោក កែវ ចាន់ឌី មកពីខេត្តកំពង់ចាយ និងគូរូបដោយ វ៉ាត គីមវ៉ា សហការដោយក្រុមស្រមោល។
ឈុតតំណាងជាតិក៏ត្រូវបានគេចាត់ទុកថាជាឱកាសបង្ហាញពីសក្កដានុពលនៃសិល្បៈវប្បធម៌របស់ប្រទេសនីមួយដែរ ដែលក្នុងនោះកម្ពុជាតែបង្ហាញនូវការរចនាឈុតតំណាងជាតិប្រកដោយការយកចិត្តទុកដាក់ ពិសេសការឆ្លុះបញ្ចាំងពីវប្បធម៌អរិយធម៌ដ៏សម្បូរបែប និងវ័យចំណាស់របស់
ខ្លួនផងដែរ។ឈុតដែលកញ្ញាឯកពីកម្ពុជា គ្រងមានឈ្មោះថា ស្រីន្ទ្រវីរៈទេវីនាគីមហានាថ ដែល បង្ហាញពីភាពរឹងមាំ អង់អាចក្លាហាន របស់ស្ត្រីខ្មែរ ប្រកបដោយភាពជឿជាក់។

គួរបញ្ជាក់ដែរថា លីវ ជីលីគឺជាអតីតកញ្ញាឯករងលំដាប់ទី២ បានក្លាយជាម្ចាស់មង្កុដ Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា និងកញ្ញា លឹម សុធាវី ម្ចាស់តំណែងរងលំដាប់ទី១ បានសម្រេចចិត្តបោះបង់តំណែង ក្រោយលេចចេញភាពចម្រូងចម្រាស់ជាមួយក្រុមហ៊ុនផលិតកម្មវិធី។ នាងមានអាយុ២៤ឆ្នាំ កម្ពស់១,៧០ម៉ែត្រ បញ្ចប់ការសិក្សាត្រឹមឆ្នាំទី៣នៃជំនាញហិរញ្ញវត្ថុធនាគារ ។ តាមការគ្រោងទុកកម្មវិធីនេះនឹងបញ្ចប់វគ្គព្រ័ត្រនៅថ្ងៃទី២៧ ខែមីនាឆ្នាំ២០២១ ។ ថ្មីៗនេះ កញ្ញឯកពីកម្ពុជា លីវ ជីលី ទទួលបានការលើកទឹកចិត្តពីប្រជាជនកម្ពុជាច្រើនដោយបានទាំងការចូលរួមបោះឆ្នោតរហូតនាងទទួលបានឱកាសក្លាយជាបេក្ខនារីឆ្នើមក្នុងការប្រកួតវិញ្ញាសា ឈុតហែលទឹក ហើយនាងក៏ បានបង្កើតប្រវត្តិសាស្ត្រ ក្លាយជាស្រ្ដីខ្មែរដំបូងគេដែលអាច ឡើងដល់កំពូលទាំង២០ចុងក្រោយដោយស្វ័យប្រវត្តិ ក្នុងកម្មវិធី បវរកញ្ញាដ៏អស្ចារ្យពិភពលោក ឬMiss Grand Internationalបន្ទាប់ពីទទួលបានការបោះឆ្នោតគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីអ្នកគាំទ្រនៅកម្ពុជា នៅក្នុងកម្មវិធីលើបណ្តាញសង្គម មួយមានឈ្មោះថា “Queen With the Golden Grown” ដែលមានពិន្ទុសរុបចំនួន ជិត៣៨លានពិន្ទុ នោះ៕

...


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print