ខេត្តបាត់ដំបង,÷ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១លោកឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ មេបញ្ជាការរង យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរភារកិច្ចមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ដែលពិធីនេះ អញ្ជើញចូលរួមមាន មេបញ្ជាការ មេបញ្ជាការរង នាយទាហានចំណុះយោធភូមិភាគទី៥។
ថ្លែងក្នុងមតិស្វាគមន៍ និងរបាយការណ៍ ឧត្តមសេនីយ៍ឯក មុី សឹង្ហ បានលើកឡើងដោយមានសង្ឃឹមជឿជាក់ថា នាយទាហាន -ពលទាហានទាំងអស់ពិសេសនាយទាហានវ័យក្មេងបន្តវេន នឹងបន្តអនុវត្តប្រពៃណីដ៏ល្អប្រពៃនេះមិនឲ្យបាត់បង់ចូលរួមរក្សានូវកិត្យានុភាពអង្គភាព។
លោក ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ថ្មី បានប្តេជ្ញាចិត្ត
– ស្មោះត្រង់ជាតិ ការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាលគោរពច្បាប់របស់រដ្ឋ។
– បន្តគាំទ្រកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលចូលរូមសហការជាមូយអាជ្ញាធរ។
– អនុវត្តផែនការការកែទម្រង់សុីជម្រៅ។
– អនុវត្តឲ្យបានដាច់ខាតអនុសាសន៍១០ចំណុចរបស់សម្តេចតេជោកាលពីថ្ងៃទី២៤ខែមករា ឆ្នាំ២០១៩។
– បង្កើនប្រសិទ្ធភាពដឹកនាំក្នុងកងពលតូចថ្មើរជើងលេខ៥២ បន្តនិរន្តរភាពអនុវត្តផែនការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។
-បន្តពង្រឹងនិរន្តរភាពការដឹកនាំអង្គភាពឈរលើស្មារតីសាមគ្គីឯកភាពរឹងមាំ។
មានប្រសាសន៍កាន់អង្គពិធីឧត្តមសេនីយ៍ទោ សរ គឹម ប៉ាក់ លើកថានេះជាការកែទម្រង់ក្នុងជួរកងយោធពលខេមរភូមិន្ទឈរលើការរក្សាចាស់និងពង្រីកក្មេងមានសមត្ថភាពបន្តវេនដោយការដាក់ចូលសោធននិវត្តន៍ធ្វើជំហានៗ
មិនអាចដាក់ចូលសោធននិវត្តន៍ទាំងអស់ចំពោះនាយទាហានដល់អាយុនោះទេ។
ប្រមុខរាជរដ្ឋាភិបាលបានដោះស្រាយគោលនយោបាយដំឡើង១ស័ក្តិថែមមុនពេលចូលនិវត្តន៍ចេញពីជួរ។
ការកែទម្រង់កងទ័ពទាមទារការចូលរួមចំណែកដោយអនុវត្តជាជំហានមិនអាចធ្វើតម្រឹមលឿនពេកទេ។
លោកផ្តាំផ្ញើថាកត្តាសំខាន់គឺសាមគ្គីឯកភាពផ្ទៃក្នុងឈរលើការដឹកនាំប្រកបដោយវិជ្ជាជីវ:ម៉ីងម៉ាត់ការងារនិងប្រកបដោយភាតរភាព និងបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់បទបញ្ជាប្រមុខរាជរដ្ឋាភិបាលនិងវិធានការរបស់ក្រសួងសុខាភិបាលស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩ចូលសហគមន៍ត្រូវធ្វើការណែនាំអនុវត្តអនាម័យត្រឹមត្រូវការរស់នៅក្នុងអង្គភាពនិងគ្រួសារ។
សូមចៀសឱ្យឆ្ងាយពីការជួញដូរនិងសេពគ្រឿងញៀន៕
ដោយ៖ សូរិយា