សប្បុរសជនបន្តផ្តល់អំណោយដល់រដ្ឋបាលខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងដំណាក់កាលជំងឺកូវីដ-១៩ កំពុងយាយីសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្ទើរគ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសប្បុរសជន ក្រុមហ៊ុន សមាគម បានជួយឧបត្ថម្ភជាថវិកា និង សម្ភារដល់រាជរដ្ឋាភិបាល ក្រសួង មន្ទីរ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលចូលសហគមន៍ ។
ក្នុងដំណាក់កាលជំងឺកូវីដ-១៩ នេះដែរសម្រាប់រដ្ឋបាលខណ្ឌច្បារអំពៅបានទទួលអំណោយជាបន្តបន្ទាប់ពីសប្បុរសជន ក្រុមហ៊ុន និងសមាគម នានា បានជួយឧបត្ថម្ភសម្រាប់យកទៅប្រើប្រាស់ក្នុងទិសដៅបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ សមាគមរាជសីហ៍បានផ្តល់អំណោយជាទឹកសុទ្ធ៥០កេស ម៉ាស់ ជែល អាល់កុល ដល់រដ្ឋបាលខណ្ឌច្បារអំពៅ ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ច ការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលចូលសហគមន៍ ។
លោកស្រី ហេង សុវត្ថា អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌដែលអញ្ជើញទទួលអំណោយពីសមាគមរាជសីហ៍ បានសម្តែងនូវការស្វាគមន៍និងថ្លែងអំណរគុណដល់សមាគមដែលបានឧបត្ថម្ភសម្ភារសម្រាប់បង្ការ ការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ ។ សម្ភារទាំងអស់នេះដូចជាម៉ាស់ ជែល អាល់កុល និងយក ទៅចែកជូននៅតាមសង្កាត់ សាលារៀន មណ្ឌលសុខភាព និង សហគមន៍ ៕

...

សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print