Stephen Hendry ត្រូវជួបជាមួយ Jimmy White ក្នុងវគ្គជម្រុះពានរង្វាន់ស្នូកឃើ World Championship

ចែករំលែក៖

កីឡាករជើងចាស់ Stephen Hendry និង Jimmy White នឹងជួបគ្នានៅវគ្គជម្រុះជុំទី១ នៃការប្រកួតពានរង្វាន់ស្នូកឃើជើងឯកពិភពលោក(World Championship )នៅខែក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃពុធ ទី២៤មីនា។ លោក Hendry មានវ័យ៥២ឆ្នាំបានឈ្នះការប្រកួតទាំង៤នៃការប្រកួតផ្តាច់ព្រ័ត្រ World Championship នេះកាលពីទសវត្សឆ្នាំ១៩៩០ ។ ម្ចាស់ជើងឯកពិភពលោក៧សម័យសញ្ជាតិស្កុតលែនរូបនេះបានចូលនិវត្តន៍កាលពីឆ្នាំ២០១២ មុនពេលវិលត្រឡប់របស់គាត់កាលពីដើមខែនេះនៅពេលដែលគាត់បានចាញ់កីឡាករ Matthew Selt ក្នុងជុំទី១ នៃកម្មវិធី Gibraltar Open ។ ចំណែកបុរសជនជាតិអង់គ្លេសអាយុ៥៨ឆ្នាំ Jimmy White បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោកចំនួន៦លើក និងជាប់ចំណាត់ថ្នាក់ទី៨៣នៅលើពិភពលោក។ កីឡាករទាំងពីរនឹងត្រូវការឈ្នះចំនួន៤ប្រកួតដើម្បីមានសិទ្ធិចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Crucible ។ ការប្រកួតជុំទី១របស់ពួកគេនឹងល្អបំផុតក្នុងចំណោមការប្រកួតចំនួន១១ដែលអ្នកឈ្នះនឹងត្រូវប្រកួតជាមួយកីឡាករចិន Xu Si ក្នុងជុំទី២ ។ លោក Hendry បាននិយាយថា “ឥឡូវនេះយើងកំពុងចាប់ផ្តើមលេងនៅជុំទី១ វាមិនគួរឲ្យជឿទេ ដែលខ្ញុំបានត្រឡប់មកវិញម្តងទៀតជាមួយការប្រកួតដែលខ្ញុំពេញចិត្តបំផុត។ រាល់ការប្រកួតទាំងអស់គឺសំខាន់ណាស់សម្រាប់ខ្ញុំ ហើយខ្ញុំនឹងព្យាយាមធ្វើវាឲ្យបាន” ។ ចំណែកលោក Jimmy White ក៏មានជំនឿចិត្តដូចគ្នាចំពោះការប្រកួតពានរង្វាន់លំដាប់ពិភពលោកនេះ ដែលលោកធ្លាប់ឡើងទៅវគ្គផ្តាច់ព្រ័ត្ររួចហើយកាលពីប្រកួតរដូវកាលមុនៗ ៕ដោយ៖ភារៈ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print