ខេត្តបន្ទាយមានជ័យ ៖ រថយន្តតួរីស១គ្រឿងដែលដឹកមាន់រស់របស់ឈ្មួញនាំចូលពីថៃខុសច្បាប់ត្រូវមន្ត្រីចម្រុះដេញចាប់ដល់ផ្ទះនិងរឹបអូសមាន់រស់ជាង៥០០ក្បាល កាលវេម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ស្ថិតភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ។
ឈ្មួញជាអ្នកនាំមាន់ចូលពីថៃដោយខុសច្បាប់នេះឈ្មោះ រិន សារឿយ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិខាងលើ និងម្ចាស់ជាអ្នកបើកបររថយន្តដឹកមាន់មានឈ្មោះ ចាន់ រ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំរស់នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបូរី ។
នេះបើតាមការអះអាងរបស់លោក ហ៊ុយ ទូច នាយការិយាល័យផលិតកម្ម និងបសុព្យាបាលខខេត្តបន្ទាយមានជ័យដែលបានដឹកនាំការបង្រ្កាប។
លោក ហ៊ុយ ទូច បានបញ្ជាក់ថា នៅមុនពេលកើតហេតុមន្ត្រីចម្រុះមានមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តនិងកម្លាំងនគរបាលស្រុកម៉ាឡៃ បានស្រាវជ្រាវ ហើយកំណត់មុខសញ្ញា ឃើញរថយន្តតួរីស១គ្គគ្គ្រគ្រឿពណ៌ពាក់ស្លាកលេខ2V.1473ដែលដឹកមាន់ចេញពីច្រករបៀងអូរល្ហុង ស្ថិតភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ។
ក្រោយឃើញរថយន្តសង្ស័យ ដឹកមាន់ចូលខុសច្បាប់បែបនេះមន្ត្រីចម្រុះបានដេញរហូតរថយន្តបើកចូលផ្ទះ ឈ្មោះ រិន សារឿយ (ស្គាល់ថាឈ្មួញរកស៊ីមាន់នាំចូលថៃខុសខុសច្បាប់រស់នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ។ ភ្លាមនោះមន្ត្រីចម្រុះបានចូលទៅពិនិត្យឃើញរថយន្តដឹកមាន់រស់នាំចូលពីថៃ តាមច្រករបៀងអូរល្ហុង ដែលមានមាន់រស់ចំនួន៥១០ក្បាល ស្មើ៥១តាកាក្នុង១តាកាដាក់មាន់១០ក្បាល។មាន់រស់ដែលឈ្មួញនាំចូលពីថៃ គឺនាំចូលដោយខុសច្បាប់ហើយព្រួយបារម្ភមានជំងឺឆ្លងផ្តាសាយបក្សី ទើបមន្ត្រីជំនាញឃាត់នាំយកទៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីយកសំណាកទៅពិនិត្យនៅក្រសួងកសិកម្មរុករុក្ខាប្រមាញ់ និងនេសាទហើយរង់ចាំចេញលទ្ធផលដើម្បីអនុវត្តតាមច្បាប់៕