រដ្ឋបាលរាជធានីភ្នំពេញ បន្ដការងារស្តារអាងស្តុបទឹកកខ្វក់ នៅក្រោមសួនច្បារតាមបណ្តោយដងទន្លេសាបរួចរាល់ រួចបន្តការស្តារ លូនៅផ្លូវព្រះមុនីវង្ស ដើម្បីសម្រួលផ្លូវទឹក ហូរនារដូវវស្សាខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នានា នៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗ ដែលមានទំហំមុខកាត់ ១ម៉ែត្រ ១ម៉ែត្រកន្លះ ២ម៉ែត្ររហូត ដល់ ២ម៉ែត្រខ្លះជាដើម ។

 ទោះបីពេលនេះរដ្ឋបាលរាជធានីភ្នំពេញជាប់ដៃប្រយុទ្ធនិងទប់ស្កាត់ការរីករាលដាលដោយជំងឺកូវីដ១៩ក៏ដោយជាក់ស្ដែងសម្រាប់ពេលនេះ ក្រុមការងាររបស់ រាជធានីភ្នំពេញ បានធ្វើសកម្មភាពស្តារអាងស្តុបទឹកកខ្វក់នៅក្រោមសួនច្បារតាមបណ្តោយដងទន្លេរសាប ចាប់ពីមុខផ្សារចាស់ រហូតដល់សាលសន្និទ្ធិចតុមុខនិងនៅរោងដំរី ខាងត្បូងព្រះបរមរាជ វាំងនិងកំពុងស្តារលូនៅតាមបណ្តោយផ្លូវព្រះមុនីវង្សផងដែរ ដើម្បីសម្រួលផ្លូវទឹកហួរ បញ្ជៀសការលិច ក្នុងរដូវវស្សាខាងមុខនេះ។ លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ  បានឱ្យដឹងនៅថ្ងៃទី២៦ មីនាឆ្នាំ២០២១នេះថា ៖ ក្រុមការងារអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោយពីមានការណែនាំពីលោកឃួង ស្រេង អភិបាលភ្នំពេញ អង្គភាពលូទឹកបូមទឹក បាននិងធ្វើសកម្មភាពស្ដារអាងស្តុបទឹកកខ្វក់នៅតាមបណ្តោយដងទន្លេរសាបចាប់ពីផ្សារចាស់រហូតដ់សាលសន្និទ្ធិចតុមុខនិងនៅរោងដំរី ដែលមាន ចំនួន៥អាង ក្នុងនោះនៅតាមបណ្តោយដងទន្លេរសាប ចំនួន៤អាង និងនៅរោងដំរីចំនួន១អាង ហើយការងារនេះបានបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី២៥មិនា ។ជាមួយគ្នានេះដែរ ក្រុមការងារមួយក្រុមទៀតក៏បាននិងកំពុងស្តារលូនៅតាមបណ្តោយផ្លូវព្រះមុនីវង្សផងដែរ ដើម្បីសម្រួលផ្លូវទឹកហួរ បញ្ជៀសការលិច ក្នុងរដូវវស្សាខាងមុខនេះ។

ពាក់ព័ន្ធពាក់ព័ន្ធនឹងការស្ដារប្រព័ន្ធលូ ក្នុងរាជធានីភ្នំពេញនេះ លោកដួង ចាន់សារ៉ាត់ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការដោយកុំទុកដាក់សំរាម នៅមាត់លូ លើគំរូលូឬនៅមុខលូជាដើម ដែលធ្វើសំរាមទាំងនោះ ហូមកបាំងមុខលូពេលមានភ្លៀងធ្លាក់ម្ដងៗ ។

លោក ក៏បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការដោយកាយសំរាមចេញពីមុខឬមាត់លូ និងជៀសវាងឲ្យបាននូវការបិទមាត់លូ ព្រោះតែខ្លាចមានក្លិនស្អុយ ។នេះជាទម្លាប់មិនល្អនឹងធ្វើឱ្យមានការលិចលង់លំនៅដ្ឋាននៅពេលមានភ្លៀងធ្លាក់នៅរដូវវស្សាខាងមុខនេះ៕ ដោយ៖សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print