ខេត្តស្វាយរៀង៖ បុរសម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងក្រុមគ្រួសារដោះស្រាយមិនចេញគិតខ្លីចងកសម្លាប់ខ្លួនក្រោមដើមព្រីងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចភ្លាមភ្លាមដើម្បីពិនិត្យសព។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៥ខែមិនាឆ្នាំ២០២១ស្ថិតនៅត្រង់ចំណុចភូមិតាត្រាវឃុំកំពង់ត្រាចស្រុករមាសហែកខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសគិតខ្លីមានឈ្មោះញួង សំអ៊ន អាយុ៣៥ឆ្នាំមុខរបរកសិកររស់នៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែកខេត្តស្វាយរៀង។
ក្រោយពីមានសេចក្ដីរាយការណ៍ពីលោកមេភូមិភ្លាម សមត្ថកិច្ចស្រុកសហការជាមួយប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកដល់កន្លែងកើតហេតុពិនិត្យសពភ្លាមៗ ដោយសន្និដ្ឋានថា ពិតជាចងកសម្លាប់ខ្លួនប្រាកដមែនដោយមិនមានអ្វីដែលសំគាល់ថាជារឿងឃាតកម្មនោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថា បុរសម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងក្រុមគ្រួសារដោះស្រាយមិនចេញទើបគិតខ្លីចងកសម្លាប់ខ្លួនបែបនេះ។ សពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ ដោយ៖យឹមសុថាន