​រាជរដ្ឋាភិបាល​អំពាវ​ឱ្យ​លើកតម្កើង​ វិស័យ​វប្បធម៌​សិល្បៈ​និង​កីឡា​

ចែករំលែក៖

​ភ្នំពេញ​៖​ សម្ដេច​អគ្គមហាសេនា​ បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ ប្រសាសន៍​ដាស់តឿន​ដល់​ស្ថានីយ​ទូរ​ ទស្សន៍​ទាំងឡាយ​សូម​យក​ទម្រង់​ដែល​ ទិវា​វប្បធម៌​ជាតិ​ និង​មហោស្រព​សិល្បៈ​ យុវជន​ទូ​ទាំង​ប្រទេស​ដែល​បាន​និង​កំពុង​ ធ្វើ​នេះ​រៀបចំ​ផ្សព្វផ្សាយ​នៅ​ពេល​ម៉ោង​ ដែល​ក្រសួង​ព័ត៌មាន​បាន​កំណត់​ឱ្យ​ ផ្សាយ​ ។​ ក្នុង​នោះ​មិន​តម្រូវ​តែ​ភាព​ យន្ដ​មួយ​មុខ​នោះ​ទេ​ គឺ​មាន​បញ្ហា​ទាក់ទិន​ ជាមួយ​របាំ​ ល្ខោនបាសាក់​ កម្រង​យីកេ​…​ យក​ទៅ​ផ្សាយ​ ហើយ​សហការ​ជាមួយ​ ក្រុម​សិល្បៈ​ដើម្បី​ឱ្យ​បាន​ផលប្រយោជន៍​ ទាំង​សងខាង​ ។​

​សម្ដេច​តេ​ជោ​បាន​ដាស់តឿន​បែប​ នេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៦​ នៅ​សាលសន្និសីទ​ចតុម្មុខ​ ក្នុង​ ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ ទិវា​វប្បធម៌​ជាតិ​៣​មីនា​លើក​ទី​១៨​ និង​ ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូ​ទាំង​ ប្រទេស​ក្នុង​គោលបំណង​រំលឹក​ដល់​គុ​ណូ​ បការៈ​ដល់​បុព្វបុរស​យើង​ដែល​បាន​ បន្សល់​ទុក​មរតក​វប្បធម៌​ដ៏​សម្បូរ​បែប​ សម្រាប់​យើង​គ្រប់​គ្នា​ជា​កូនចៅ​ជំនាន់​ ក្រោយ​ ។​

​ជាមួយ​គ្នា​នេះ​សម្ដេច​តេ​ជោ​បាន​ អំពាវនាវ​ចំពោះ​ពាណិជ្ជករ​ទាំងឡាយ​ បើ​មាន​ផលិតផល​ផ្សាយពាណិជ្ជកម្ម​ សូម​មេត្ដា​ចូលរួម​ផ្សាយពាណិជ្ជកម្ម​ក្នុង​ កម្មវិធី​ម៉ោង​ដែល​ទូរទស្សន៍​ចាក់់​ផ្សាយ​ សិល្បៈ​ខ្មែរ​ ទាំង​ភាពយន្ដ​ ទាំង​ចម្រៀង​ក្ដី​ ទាំង​ទម្រង់​សិល្បៈ​នានា​ក្ដី​ សូម​គាំទ្រ​ ។​ សម្ដេច​បាន​អំពាវនាវ​ដល់​អ្នក​ដែល​មាន​ ធនធាន​ទាំងឡាយ​សូម​គាំទ្រ​ដល់​វិស័យ​ សិល្បៈ​ខ្មែរ​ ហើយ​ក៏​សូម​គាំទ្រ​ទៅ​ដល់​ សកម្មភាព​កីឡា​របស់​កម្ពុជា​ផង​ ។​

​សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​បញ្ជាក់​ ថា​ ព្រឹត្ដិការណ៍​ទិវា​វប្បធម៌​ជាតិ​នេះ​ ពិតជា​បាន​ចូលរួម​ចំណែក​បំផុស​មន​សិ​ ការ​ស្នេហា​ជាតិ​ ស្មារតី​ស្រលាញ់​សម្បត្ដិ​ វប្បធម៌​ដល់​ប្រជា​ជ​តិ​ខ្មែរ​ពី​គ្រប់​ម​ជ្ឈ​ ដ្ឋា​ន​ទាំង​ក្នុង​ និង​ក្រៅប្រទេស​សំដៅ​ផ្សព្វ​ ផ្សាយ​ និង​អប់រំ​អំពី​វប្បធម៌​ និង​សីល​ ធម៌​ដ៏​ល្អ​ផូរផង់​របស់​ជាតិ​ អំពី​ផលិតផល​ វប្បធម៌​ខ្មែរ​ដ៏​សម្បូរ​បែប​ និង​ឱ្យ​ចេះ​រួប​ រួម​គ្នា​ជា​ធ្លុង​មួយ​ប្រកបដោយ​ឆន្ទៈ​ ម្ចាស់​ ការ​ មនសិកា​ស្នេហា​ជាតិ​ ចេះ​ថែរក្សា​ ការពារ​ និង​បណ្ដុះ​គំនិត​លើកតម្កើង​ កេរដំណែល​វប្បធម៌​ជាតិ​ទាំង​រូបី​ និង​ អរូបី​ឱ្យ​បាន​ស្ថិរ​ស្ថេ​រ​គង់វង្ស​ ។​

​ការ​ប្រារឰ​ទិវា​នេះ​នឹង​ជំរុញ​លើក​ទឹក​ ចិត្ដ​ដល់​ក្រសួង​ ស្ថាប័ន​ វិស័យ​ឯកជន​ អង្គការ​សង្គម​ស៊ី​វិល​ បងប្អូន​ជនរួមជាតិ​ ផ្សព្វផ្សាយ​ និង​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​ ឥរិយាបថ​ សីលធម៌​ផូរផង់​ និង​អំពី​ បេតិកភណ្ឌ​វប្បធម៌​ជាតិ​ដ៏​សម្បូរ​បែប​ នេះ​ដែល​បាន​កើត​ចេញពី​បញ្ញាញាណ​ របស់​ខ្មែរ​ និង​ជា​ដួង​ព្រលឹង​របស់​ជាតិ​ យើង​ជូន​ដល់​ប្រជាជន​ មហាជន​ និង​ ប្រជាជាតិ​នានា​នៅ​លើ​ពិភពលោក​ឱ្យ​ បាន​ស្គាល់​យល់​ជ្រួតជ្រាប​ ។​

​សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា​ ការ​ពិត​រាជរដ្ឋាភិបាល​តែងតែបាន​គាំទ្រ​ និង​បាន​ផ្ដល់​អាទិភាព​ខ្ពស់​ដោយ​ចាត់​ទុក​ ថា​ វប្បធម៌​ខ្មែរ​គឺជា​ព្រលឹង​ជាតិ​ និង​ជា​ អត្ដសញ្ញាណ​ខ្មែរ​ ដែល​មាន​តម្លៃ​មហា​ សាល​ពុំ​អាច​កាត់ថ្លៃ​បាន​ ព្រមទាំង​ជា​ មូលដ្ឋាន​គ្រឹះ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ដ៏​រឹង​ មាំ​ពី​សង្គម​មួយ​ទៅ​សង្គម​មួយ​ ពី​ក្រុម​ មួយ​ទៅ​ក្រុម​មួយ​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ឱ្យ​ចេះ​រួមរស់​ជាមួយ​គ្នា​ប្រកប​ ដោយ​ភាព​សុខដុមរមនា​ដោយ​គ្មាន​ការ​រើសអើង​ ។​

​កម្ពុជា​គឺជា​ទឹកដី​ដែល​សម្បូរ​ទៅ​ ដោយ​សម្បត្ដិ​បេតិកភណ្ឌ​វប្បធម៌​ទាំង​ រូបី​ និង​អរូបី​ដូច​ជា​រមណីយដ្ឋាន​បុរាណ​ ទីក្រុង​បុរាណ​ ប្រាង្គ​ប្រាសាទ​ របាំ​ ល្ខោន​ តន្ដ្រី​ សិល្បៈ​ សូន​រូប​ សិប្បកម្ម​ ម្ហូប​ អាហារ​ ប្រពៃណី​ ទំនៀមទម្លាប់​ជាដើម​ ដែល​បុព្វបុរស​ដូនតា​យើង​បាន​បន្សល់​ ទុក​មក​ ។​

​តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាប់​ មិន​ដាច់​របស់​រាជរដ្ឋាភិបាល​ បច្ចុប្បន្ន​ សម្បត្ដិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ទាំងនេះ​ បាន​រួមចំណែក​ធ្វើ​ឱ្យ​កេរ្ដិ៍ឈ្មោះ​កម្ពុជា​ ល្បី​រន្ទឺ​សុសសាយ​នៅ​ទូ​ទាំង​ពិភពលោក​ ស័ក្ដិ​សមជា​ “​កម្ពុជា​ព្រះរាជាណាចក្រ​ នៃ​វប្បធម៌​”​ ហើយ​កម្ពុជា​ជា​តួអង្គ​មួយ​ លេចធ្លោ​នៅ​លើ​វេទិកា​បេតិកភណ្ឌ​ពិភព​ លោក​ថែម​ទៀត​ផង​ ។​ ជាក់ស្ដែង​សម្បត្ដិ​ បេតិកភណ្ឌ​វប្បធម៌​ទាំង​រូបី​និង​អរូបី​នៃ​ មនុស្សជាតិ​យើង​មួយ​ចំនួន​ត្រូវ​បាន​ ពិភពលោក​ទទួលស្គាល់​ និង​ដាក់​បញ្ចូល​ ជា​បេតិកភណ្ឌ​ពិភពលោក​ និង​បេ​តិក​ ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ដូច​ ជា​ប្រាសាទ​តំបន់​អង្គរ​ ប្រាសាទព្រះវិហារ​ របាំ​ព្រះរាជ​ទ្រព្យ​ និង​ល្ខោន​ស្រមោល​ ស្បែក​ធំ​ជាដើម​ ។​ ជាង​នេះ​ទៅ​ទៀត​កាល​ ពី​ខែធ្នូ​ ឆ្នាំ​២០១៥​ ល្បែង​ទាញព្រ័ត្រ​ត្រូវ​ បាន​ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្សជាតិ​ផង​ដែរ​ ។​ ទន្ទឹម​នឹង​នេះ​ រាជរដ្ឋាភិបាល​ក៏​បាន​និង​កំពុង​រៀបចំ​ ឯកសារ​ដើម្បី​ស្នើ​សុំ​ដាក់​បញ្ចូល​សម្បត្ដិ​ បេតិកភណ្ឌ​វប្បធម៌​ជាតិ​មួយ​ចំនួន​ទៀត​ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ឬ​បញ្ជី​ បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ ដូច​ជា​ប្រាសាទសម្បូរព្រៃគុក​ និង​ចាប៉ី​ ដង​វែង​ជាដើម​ ។​

​សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ទៀត​ ថា​ សម្បត្ដិ​បេតិកភណ្ឌ​វប្បធម៌​ទាំងអស់​ នេះ​បាន​និង​កំពុង​ក្លាយទៅជា​ចលនា​ ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការ​រួម​ ចំណែក​អភិវឌ្ឍន៍​សង្គម​ សេដ្ឋកិច្ច​ និង​ កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​។​ ក្នុង​នោះ​ទេសចរណ៍​បេតិកភណ្ឌ​និង​វប្ប​ ធម៌​បច្ចុប្បន្ន​កំពុង​មាន​សន្ទុះ​យ៉ាង​ខ្លាំង​ ដោយ​បាន​នាំ​មក​នូវ​ចំណូល​រាប់​លាន​ ដុល្លារ​នៅ​ក្នុង​ចរន្ដ​សេដ្ឋកិច្ចជាតិ​,​ វិស័យ​ ទេសចរណ៍​នៅ​កម្ពុជា​ទាំងមូល​បាន​ក្លាយទៅជា​ក្បាលម៉ាស៊ីន​មួយ​នៃ​កំណើនសេដ្ឋកិច្ច​ដោយ​បាន​រួមចំណែក​រហូត​ដល់​ ប្រមាណ​១៧​ភាគរយ​នៃ​GDP​ និង​បាន​ បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​រាប់​ម៉ឺន​នាក់​ ខណៈ​ដែល​មាន​ភ្ញៀវ​ទេសចរ​បរទេស​ ប្រមាណ​៤,៧​លាន​នាក់​ចូល​មក​ទស្សនា​ នៅ​កម្ពុជា​ហើយ​ចំនួន​ភ្ញៀវ​នឹង​កើនឡើង​ថែម​ទៀត​ក្នុង​ឆ្នាំ​បន្ទាប់​ ។​

​លទ្ធផល​ដែល​ទទួល​បាន​មាន​អត្ថន័យ​មិន​ត្រឹមតែ​ជា​ការ​ផ្ដល់​នូវ​រង្វាន់​ជូន​ដល់​ជ័យ​លា​ភី​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ថែម​ទាំង​ជា​ ការ​បង្ហាញ​នូវ​ការ​ខិតខំ​លើក​ស្ទួយ​ប្រមែ​ ប្រមូល​ពូន​ផ្ដុំ​ការ​អភិរក្ស​និង​បង្កើត​ស្នា​ ដៃ​ថ្មីៗ​នៃ​ទម្រង់​សិល្បៈ​ របាំ​ និង​ល្ខោន​ ថែម​ទៀត​ផង​ ។​

​និយាយ​រួម​ត្រូវ​ប្រែក្លាយ​ស្នាដៃ​របស់​យើង​ឱ្យ​ក្លាយទៅជា​ផលិតផល​វប្បធម៌​ មួយ​បំពេញ​តាម​ចំណង់​ចំណូលចិត្ដ​និង​ ពេញ​និយម​របស់​មហាជន​,​ យុវជន​ យុវ​ នារី​នៃ​យុគសម័យ​ថ្មី​នេះ​និង​ឆ្លើយ​តប​ទៅ​នឹង​ការ​ជំរុញ​លើ​ការ​ប្រើប្រាស់​ផលិត​ ផល​វប្បធម៌​ក្នុងស្រុក​ និង​រួមចំណែក​ កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ វប្បធម៌​បរទេស​ ។​

​លោកស្រី​ ភឿ​ង​ ស​កុ​ណា​ រដ្ឋមន្ដ្រី​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ និង​ជា​ ប្រធាន​គណៈកម្មការ​រៀបចំ​ប្រារឰ​ទិវា​ វប្បធម៌​ជាតិ​៣​មីនា​លើក​ទី​១៨​ បាន​មាន​ ប្រសាសន៍​ថា​ ប្រធានបទ​“​យុវជន​ដើម្បី​ វប្បធម៌​ជាតិ​”​ធ្វើ​ជា​របៀបវារៈ​នៃ​ការ​ ប្រារឰ​ទិវា​វប្បធម៌​ជាតិ​៣​មីនា​លើក​ទី​ ១៨​ ឆ្នាំ​២០១៦​ ក្រសួង​វប្បធម៌​ និង​ វិចិត្រសិល្បៈ​បាន​យក​ប្រធានបទ​នេះ​ សម្រាប់​រៀបចំ​មហោស្រព​សិល្បៈ​យុវ​ ជន​ទូ​ទាំង​ប្រទេស​ក្នុង​គោលបំណង​ជំរុញ​ឱ្យ​យុវជន​ដែល​ជា​ទំញំង​ស្នង​ឫស្សី​បាន​ ចូលរួម​ដោយ​ផ្ទាល់​ឱ្យ​មានការ​អភិរក្ស​ និង​អភិវឌ្ឍន៍​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ចំ​គោល​ ដៅ​កម្ពុជា​ព្រះរាជាណាចក្រ​វប្បធម៌​និង​ ដើម្បី​ប្រមូលផ្ដុំ​យុវជន​ខ្មែរ​ជា​សិស្ស​ថ្នាក់មធ្យមសិក្សា​និស្សិត​ថ្នាក់ឧត្ដម​សិក្សា​ ទូ​ទាំង​ប្រទេស​ឱ្យ​ទទួល​បានការ​ហ្វឹកហ្វឺន​ អំពី​ការ​សម្ដែង​សិល្បៈ​និង​បន្ដ​ការ​យល់​ ដឹង​អំពី​តម្លៃ​នៃ​វប្បធម៌​ជាតិ​យើង​ ។​ ជា​ មួយ​នោះ​ក៏​ធ្វើ​ឱ្យ​យុវជន​មាន​លទ្ធភាព​ គ្រប់គ្រាន់​ចូលរួម​អភិរក្ស​និង​អភិវឌ្ឍន៍​ វប្បធម៌​ក្នុង​សម័យ​សកល​ភា​វូប​នី​យ​ កម្ម​ដែល​ពិតជា​មាន​សារសំខាន់​ណាស់​ ព្រោះ​យុវជន​ជា​ទំញំង​ស្នង​ឫស្សី​និង​ជា​ អ្នក​បន្ដវេន​ថែរក្សា​និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ​ឱ្យ​មាន​ភាព​សុក្រឹត​ពេញលេញ​និង​រីក​ចម្រើន​ចំពោះ​លំហូរ​ឥត​ឈប់​ឈរ​នៃ​ វប្បធម៌​បរទេស​ ។​

​លោកស្រី​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា​ ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​ជាតិ​ វិស័យ​វប្បធម៌​ និង​កម្មវិធី​នយោបាយ​ យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៣​ របស់​រាជរដ្ឋាភិបាល​អាណត្ដិ​ទី​៥​ ក្នុង​ការ​ បង្កើន​ការ​អប់រំ​ និង​កុមារ​ឱ្យ​មានការ​ យល់​ដឹង​ពី​តម្លៃ​នៃ​វិសេសវិសាល​អំពី​ វប្បធម៌​ និង​ប្រពៃណី​ ទំនៀមទម្លាប់​ជាតិ​ ឱ្យ​ពួក​គេ​ជួយ​ថែរក្សា​លើកតម្កើង​អភិ​ វឌ្ឍន៍​វប្បធម៌​ជាតិ​ ព្រមទាំង​កាយ​បន្ថយ​ ឥទ្ធិពល​វប្បធម៌​អវិជ្ជមាន​ពី​បរទេស​ ។​

​បង្កើន​ផលិតផល​ឱ្យ​កាន់តែ​សំបូរ​បែប​ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ កាត់​បន្ថយ​ភាព​ក្រីក្រ​ ព្រមទាំង​កែ​លំអ​ ជី​*​វ​ភាព​របស់​ប្រជាជន​ ស្រប​តាម​ពាក្យ​ ស្លោក​ “​វប្បធម៌​ជា​សេដ្ឋកិច្ច​”​ ស្រប​ទៅ​ នឹង​ប្រទេស​នានា​នៅ​លើ​ពិភពលោក​កំពុង​ អនុវត្ដ​នយោបាយ​សាកល​ភាវូបនីយកម្ម​ ដោយឡែក​ប្រទេស​នៅ​ក្នុង​សហគមន៍​ អាស៊ាន​ដែល​កំពុង​អនុវត្ដ​សមាហរណកម្ម​ លើ​គ្រប់​វិស័យ​ ជា​ពិសេស​វិស័យ​វប្បធម៌​ សម្រាប់​សេដ្ឋកិច្ច​ សង្គម​រៀងៗ​ខ្លួន​នោះ​ ការ​ហូរ​ចូល​នៃ​វប្បធម៌​បរទេស​ចូល​មក​ ក្នុង​ប្រទេស​គឺជា​រឿង​មួយ​ដែល​មិន​អាច​ មើល​រំលង​ឡើយ​ ។​

​លោកស្រី​រដ្ឋមន្ដ្រី​បញ្ជាក់​ថា​ ប្រជា​ ជាតិ​និង​ប្រជាជន​យើង​គ្រប់​រូប​ចាំបាច់​ត្រូវ​ តែ​ថែរក្សា​ ការពារ​សិល្បៈ​ វប្បធម៌​របស់​ ខ្លួន​ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​អភិរក្ស​ ដើម្បី​អភិវឌ្ឍន៍​ និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ ទូលំទូលាយ​ ទាំង​ក្នុង​និង​ក្រៅប្រទេស​ បំផុស​ឱ្យ​សាធារណជន​យល់​ដឹង​ជ្រួតជ្រាប​ កាន់តែ​ទូលំទូលាយ​ និង​ចូលរួម​កាន់តែ​ សកម្ម​ថែម​ទៀត​ ក្នុង​ការ​ថែរក្សា​ការពារ​ និង​លើក​ស្ទួយ​វប្បធម៌​ជាតិ​ ៕​

https://www.facebook.com/hunsencambodia/videos/964963106885520/?permPage=1

2

1

3

5

4

...

ដោយ៖  ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print