អ្នកគ្រូបង្រៀនស្រស់ស្អាតម្នាក់ផឹកថ្នាំពុលសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖ អ្នកគ្រូស្រស់ស្អាតមានវ័យ២៦ឆ្នាំម្នាក់មិនត្រូវបានគេដឹង​ពីមពីមូលហេតុដែលនាំឲ្យគាត់សម្រេច​ធ្វើអត្តឃាតដោយ​ផឹកទឹក​ថ្នាំ​បាញ់​ស្មៅ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ មីនា នៅ​ភូមិ​កណ្ដាល ឃុំ​អូរ​ដា ស្រុក​កំ​រៀង​ នោះទេ។
សមត្ថសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ​យាន សុខ​អាន អាយុ​២៦​ឆ្នាំ មុខរបរ​គ្រូបង្រៀន រស់នៅ​ភូមិ​-ឃុំ កើតហេតុ​ខាង​លើ​។
អ្នកគ្រូរូបនេះបាន​ផឹកថ្នាំ​បាញ់​ស្មៅ​ម៉ាក​«​កាំ​ម៉ូ​សូន» ដោយ​គ្មាន​នរណា​បានដឹង​ពី​មូលហេតុ​នោះទេ។ ក្រោយមកក្រុម​គ្រួសារ​បានដឹង​ពីទង្វើនេះក៏ផ្អើល​ឆោឡោ​ ខណ​:​នាង​ប្រកាច់​បែប​ពពុះមាត់​។ មន្រ្តីដដែលបាន​ឲ្យ​ដឹង​ទៀតថា ភ្លាម​ៗ​នោះ ក្រុម​គ្រូ​សារបាន​នាំ​គ្នា​ដឹក​នាង​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទាំង​យប់ តែ​នាង​បាន​ស្លាប់​មុន​ពេល​ទៅ​ដល់​បន្តិច ដោយសារ​តែ​នាង​ផឹកទឹក​ថ្នាំ​សម្រាប់​បាញ់​ស្មៅ​នោះ​ច្រើន​ពេក​។
ក្រក្រុមគ្រួសារស្រែកទ្រហោរយំសោកស្តាយដោយមិនបានដឹង​អំពី​មូលហេតុ ដែល​នាំ​ឱ្យ​អ្នកគ្រូ សុខ​អាន សម្រេច​បញ្ចប់ជីវិត​ខ្លួន​ទាំង​វ័យក្មេង​បែប​នេះ​ទេ​។ ​យ៉ាងណាសមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​កាន់​ទីនោះបាន​ស្រង់​ចម្លើយ​ខ្លះ​ៗ​ពី​សាក្សី​នានា​ថា ការ​សម្រេច​បញ្ចប់ជីវិត​ខ្លួនឯង​របស់​អ្នកគ្រូ យាន សុខ​អាន ទំនង​អាច​បណ្ដាល​មក​ពី​មាន​«វិបត្តិ​ក្នុង​គ្រួសារ​»តែ​គេ​មិន​បាន​លម្អិត​អំពី​វិបត្តិ​ធ្ងន់ធ្ងរ​បែប​ណា​នោះ​ទេ ទើប​នាង​សម្រេចចិត្ត​ធ្វើ​អត្ត​ឃាត​បែប​នេះ​.​៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print