ជាសះស្បើយពីកូវីដ-១៩ភ្លាម ចាន់ កែវនិមល ថ្លែងសារអរគុណមនុស្សពិសេសៗភ្លាម

ចែករំលែក៖

ភ្នំពេញ៖ ពិធីការិនី ចាន់ កែវនិមលបានបង្ហាញពីសារនៃការបាន ស្បើយពីជំងឺកូវី១៩ បន្ទាប់ពីចំណាយពេលព្យាបាល រយៈពេលជិត៣សប្តាហ៍ ពេលនេះ នៅមន្ទីសម្រាកព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល អតីតសណ្ឋាគាអាំងទែកង់ទីណង់តាល់នោះ។ អ្នកដែលនាងថ្លែងសារគុណអ្នកផ្តល់កម្លាំងចិត្តជាច្រើនពជាពិសេសគឺមនុស្សជិតដិតមួយចំនួន ដែលក្នុងនោះលោក ជំទាវ ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីសម្តេចតេជោ ហ៊ុន សែនផងដែរ។
គេសង្កេតឃើញមានសារសាទរជាច្រើនផ្ញើទៅកាន់ពិធីការិនីចាន់ កែវនិមល ក្រោយពីគេទទួលបានដំណឹងថា អ្នកនាងបានជាសះស្បើយពីជំងឺ និងអាចវិលត្រឡប់ចូលគេហដ្ឋានវិញបានជាមួយកូនស្រី។ សារដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់នាងគឺមានន័ថា”គ្រាន់តែខ្សែ១សសៃពទ្ធ័ផ្ទះប៉ុណ្ណោះ ក៏មានអារម្មណ៍ថាសោកសៅ បារម្ភ អស់សង្ឃឹមតែអ្វីៗត្រូវទទួលយកការពិត ហើយតាំងស្មារតី តស៊ូ ទោះលំបាកប៉ុណ្ណាក៏មិនថ្អូញថ្អែរ ថែមទាំងមិនអាចបោះបង់ អរគុណសម្រាប់កម្លាំងចិត្តពីបងប្អូនទាំងអស់គ្នា និងបងពៅ ដែលលើកទឹកចិត្តអោយតតាំងនឹងភាពលំបាកមួយនេះជាពិសេសអរគុណអ្នកម៉ែ ហ៊ុនស៊ីណាតដែលតែងតែផ្ញើរសារមកកូនសឹងរាល់ថ្ងៃ មិនអោយកូនភ័យ មិនអោយកូនរួញរានិងឧបសគ្គទាំងនេះ។ ថ្ងៃថ្មីស្រាយចំណងមុខផ្ទះ អ្វីៗនឹងប្រសើរឡើង។ “
ជាមួយគ្នានេះលោកជំទាវ ហ៊ុន ស៊ីណា ក៏បានមានប្រសាសន៍តបសារទៅកាន់អ្នកនាង ចាន់ កែវនិមលដែរដោយលោកជំទាវថា” សូមជូនពរកូន និងក្រុមគ្រួសារ ឆាប់ជាសះស្បើយ និងបានវិលត្រូឡប់មកផ្ទះវិញ” ។ សារនេះកាន់តែធ្វើឲ្យអ្នកនាងចាន់កែវនិមលមានកម្លាំងចិត្តបន្ថែម និងទទួលបានការគោរពស្រលាញ់ពីសិល្បករ និងមហាជនផងដែរ។
គេចាំបានដែរថា ករណីនៃការរកឃើញវិជ្ជមានរបស់អ្នកនាង ចាន់ កែវនិមល និងគ្រួសារមានស្វាមី និងកូនស្រីវ័យជិត១០កាលពីរាត្រីថ្ងៃទី០៨ ខែមីនាឆ្នាំ ២០២១នោះ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងសម្រាប់មហាជន ហើយអ្នកនាង គឺជាសិល្បករដំបូងដែលត្រូវបានប្រកាសថាបានឆ្លងជំងឺកូវីដ១៩ ខណៈដែលសិល្បករ និងផលិតករអ្នកនិពន្ធ៨រូបផ្សេងទៀតត្រូវបានរកឃើញជំងឺនេះជាបន្តបន្ទាប់មានដូច លោក ណុប បាយ៉ារិទ្ធី អ្នកនាង សុគន្ធ នីសា កញ្ញា វីឌីណែត អ្នកអ្នកដឹកនាំសម្តែង MV លោក Eco vak song អ្នកនិពន្ធលោក លី ស៊ីនហួន និងអ្នកនិពន្ធលោក ម៉ម មិថុនា លោក ថែល ថៃ និងអ្នកនាង សួស វីហ្សានោះ។ ក្នុងនេះដំណឹងដែលគេទទួលបានគឺសិល្បករ៤នាក់ហើយដែលជាសះស្បើយពីជំងឺនេះមានអ្នកនាង ច័ន្ទកែវ និមល អ្នកនាង សុគន្ធ នីសា កញ្ញា វី ឌីណែត អ្នកនិពន្ធ លោក ចាន់ សុវណ្ណឌីន៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print