ខេត្តកណ្ដាល៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកកាលពីសម័យ
សង្គ្រាមចំនួន៤៣គ្រាប់ ត្រូវបានគ្រឿងចក្រកាយដីប្រទះឃើញនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងរណ្ដៅដីខាងមុខបរិវេណវត្តស្អាងភ្នំ ក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីអង្កកាដោះមីនកម្ពុជា បាននិយាយថា ការប្រទះឃើញគ្រាប់យុទ្ធ
ភណ្ឌមិនទាន់ផ្ទុះនេះ ក្រោយទទួលព័ត៌មានពីនគរបាលស្រុកស្អាងដែលគាត់បានទទួលសេចក្តីរាយការណ៍បន្តពីពលរដ្ឋ។ ស្របពេលជាមួយគ្នានេះផងដែរ ក្រុមបច្ចេកទេសដោះមីន បានធ្វើដំណើរទៅទីតាំងខាងលើ ហើយក៏ធ្វើសកម្មភាពប្រមូលយកមករក្សាទុកដើម្បីទុកកម្ទេចចោល។
មន្ត្រីអង្កការដោះមីនបានឱ្យដឹងទៀតថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៤៣គ្រាប់នេះ ពុំទាន់ស្គាល់ប្រភេទនៅឡើយទេ ៕
...
ស្អាងជ័យ